ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា នេះ

    BY Nisaiy KN November 24, 2024
    តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា នេះ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥%។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៥% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី ១០%។

    ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំងខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

    ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៖

    ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣០°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣១°C។

    ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕


    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: