ពិធីដង្ហែក្បួន ដើម្បីពិភពលោកមួយដែលគ្មានមីន នៅខាងមុខប្រាសាទអង្គរវត្ត
(សៀមរាប)៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៣ ០០០នាក់ បានចូលរួមដើរដង្ហែក្បួន ដើម្បីពិភពលោកមួយដែលគ្មានមីន ដែលរយៈចម្ងាយ ៤គីឡូមែត្រ ចាប់ពីមុខប្រាសាទអង្គរវត្ត រហូតដល់ព្រះលានជល់ដំរី ដើម្បីបង្ហាញជានិមិត្តរូប នៃការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅការសម្រេចបានអនាគតមួយ ដែលគ្មានការគំរាមកំហែងដោយសារគ្រាប់មីន និងជាសក្ខីភាពពីមិត្តគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី ដើម្បីអំពាវនាវរួមគ្នាសម្រេចគោលដៅ ការលុបបំបាត់ការរងគ្រោះ និងទុកវេទនា ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។

ក្បួនដង្ហែរនេះ ក៏មានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤៕







ប្រភព៖ ក្រសួងព័ត៌មាន