ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តារាកំប្លែង នាយ តាក់ស៊ី ចូលបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ

    BY soknita November 28, 2024
    តារាកំប្លែង នាយ តាក់ស៊ី ចូលបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ

    តារាកំប្លែង នាយ តាក់ស៊ី ដែលតែងតែធ្វើឱ្យគ្រប់គ្នាផ្ទុះសំណើច រាល់ពេលដែលរូបលោកបង្ហាញខ្លួនម្ដងៗ ជាពិសេសសមត្ថភាពដ៏ប៉ិនប្រសប់របស់លោក ធ្វើឱ្យមហាជនជាច្រើនស្រឡាញ់ និងពេញចិត្តរូបលោកជាខ្លាំង។ ជាមួយគ្នានេះផងដែរ ដោយសារបញ្ហាសុខភាបរបស់នាយ តាក់ស៊ី បានធ្វើឱ្យ លោក មិនសូវបង្ហាញខ្លួនតាមកម្មវិធីផ្សេងៗប៉ុន្មានឡើយ។

    ដោយឡែក តាមរយៈការបង្ហោះលើគណនីផ្ទាល់ខ្លួនរបស់ តារាសម្ដែង លោក សាវិន ហ្វីលីព នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងពីស្ថានភាពជំងឺរបស់ នាយ តាក់ស៊ី ថា៖ «នាយ តាក់ស៊ី អាយុ ៤៥ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែមធ្វើអោយខូចក្រលៀន។ លោកវេជ្ជបណ្ឌិតប្រាប់ខ្ញុំថាពេលនេះ នាយ តាក់ស៊ី មានជំរើសចុងក្រោយពីរគឺទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដង, ជំរើសទី២ គឺត្រូវតែធ្វើការវះកាត់ប្ដូរក្រ លៀនថ្មី»៕

    ប្រភព៖ លោក សាវិន ហ្វីលីព

    Share This Post: