លេចលឺដំណឹងថា AirPods 3 ប្រហែលជាបង្ហាញខ្លួននៅចុងឆ្នាំនេះ
- April 25, 2019
យោងតាម DigiTimes បានឲ្យដឹងថា យើងអាចនឹងឃើញវត្តមានរបស់កាសឥតខ្សែ Apple AirPods ជំនាន់ទី 3 នៅចុងឆ្នាំ 2019 នេះ ។ កាសឥតខ្សែ AirPods នឹងមានមុខងារកាត់បន្ថយសំឡេងរំខានដោយខ្លួនវាផ្ទាល់តែម្ដង ដូចទៅនឹង Sony WF-SP700N ដែរ ។ Inventec និង Luxshare អាចជាគ្រឿងដ៏សំខាន់សម្រាប់ AirPods 3 ។ យោងតាមរបាយការណ៍របស់ 9to5Mac លោក Ming-Chi Kou នៃក្រុមហ៊ុន TF បានរំពឹងថា ក្រុមហ៊ុន Apple នឹងដាក់បង្ហាញម៉ូឌែល AirPods ចំនួនពីរបន្ថែមទៀតនៅចុងឆ្នាំ 2019 និងត្រីមាសទី 1 ឆ្នាំ 2020 ។
ម៉ូឌែលសម្រាប់ឆ្នាំ 2020 វានឹងធ្វើឲ្យកាន់តែទំនើប និងកាន់តែល្បីជាងមុន។ លោក Kou មិនបានបង្ហាញព័ត៌មានអ្វីច្រើននោះទេ តែអ្វីដែលគ្រប់គ្នាបានគិតដល់ខ្លាំងបំផុតនោះគឺ មុខងារកាត់សំឡេងរំខាន និងមុខងារការពារទឹក ។ លោក Kou បាននិយាយពីតម្លៃរបស់ AirPods នឹងមានតម្លៃ $159 សម្រាប់ម៉ូឌែលចុងឆ្នាំ 2019 និងមានជម្រើសមួយទៀត តម្លៃ $199 សម្រាប់ម៉ូឌែលឆ្នាំ 2020៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidauthority
- Share This Post:







