ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពិសោធន៍ជាតិ វ.ប.ន គ្រោងសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

    BY Nisaiy KN December 8, 2024
    មន្ទីរពិសោធន៍ជាតិ វ.ប.ន គ្រោងសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

    (ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ។

    កំណែទម្រង់នេះមានគោលដៅពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រែក្លាយស្ថាប័ននេះ ជាមន្ទីរពិសោធន៍ឈានមុខគេ ក្នុងការគាំទ្រវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

    តាមរយៈការធានាភាពអនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិធំៗ ដូចជា NATA នៃប្រទេសអូស្ត្រាលី និង SAC-SINGLAS នៃប្រទេសសិង្ហបុរី កំណែទម្រង់នេះនឹងបង្កើនទំនុកចិត្តរបស់អតិថិជនលើមន្ទីរពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិបន្ថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: