បច្ចេកវិទ្យា

អបអរសាទរដល់ជ័យលាភីចំនួន 5 រូបពីការប្រកួតថតរូបក្នុងកម្មវិធី Photography workshop & Contest 2024 by OPPO Reno12 Series 5G

BY
Liny Chan
December 14, 2024

នៅរសៀលថ្ងៃទី13 ខែធ្នូ ឆ្នាំ2024 ក្រុមហ៊ុនទូរស័ព្ទ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី OPPO Photography Contest 2023 ដល់អ្នកប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ និងមានភាពច្នៃប្រឌិតខ្ពស់ ដែលកម្មវិធីនេះបានធ្វើឡើងនៅ Hyatt Regency Phnom Penh ក្រោមការចូលរួមពីតំណាងសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា អ្នកសារព័ត៌មាន និងបេក្ខភាពប្រកួតជាច្រើនរូប។


 
តួយ៉ាងកម្មវិធីប្រកួតថតរូបលើទូរស័ព្ទដៃ Photography workshop & Contest 2024 by OPPO Reno12 Series 5G បានរៀបចំឡើងក្នុងគោលបំណងឲ្យនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា បានបង្ហាញនូវភាពប៉ិនប្រសប់ក្នុងការថតរូបដោយគ្រាន់តែប្រើប្រាស់ឧបករណ៍ស្មាតហ្វូនរបស់ OPPO ក៏អាចក្លាយជាអ្នកជំនាញថតរូបអាជីពផងដែរ។ ហើយកម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូនដោយមានការចូលរួមសហការពីសាកលវិទ្យាល័យធំៗចំនួន 10 នៅក្នុងប្រទេសកម្ពុជារួមមាន៖
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ | សាកលវិទ្យាល័យកម្ពុជា | សាកលវិទ្យាល័យអន្តរជាតិ | សាកលវិទ្យាល័យបញ្ញាសាស្ត្រ |សាកលវិទ្យាល័យជាតិគ្រប់គ្រង | សាកលវិទ្យាល័យលីមកុកវីង | សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ | សាកលវិទ្យាល័យ ឮ ភ្នំពេញអន្តរជាតិ | សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ | វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា ។


 
ក្នុងនោះផងដែរ ដើម្បីចម្រាញ់យកជើងខ្លាំងចំនួន 3 រូបពីការប្រកួតថតរូបតាមទូរស័ព្ទដៃ និងមានសុក្រឹតបំផុតដល់បេក្ខភាពក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រគឺមានការដាក់ពិន្ទុ 50% ពីគណៈកម្មាការ។ រីឯ 50% ទៀត គឺបានមកពីការបោះឆ្នោតពីសាធារណជននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ OPPO ពីថ្ងៃទី 09-11 ខែធ្នូ កន្លងមក។
 
សូមអបអរសាទរដល់ជ័យលាភីចំនួន 5 រូប ដែលទទួលបានជ័យជម្នះពីកម្មវិធី ៖
– ចំណាត់ថ្នាក់លេខ 1 បានទៅលើបេក្ខជនឈ្មោះ មួន វឌ្ឍនៈ មកពីសាកលវិទ្យាល័យកម្ពុជា
– ចំណាត់ថ្នាក់លេខ 2 បានទៅលើបេក្ខជនឈ្មោះ ទាវ សុខារី មកពីសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ
– ចំណាត់ថ្នាក់លេខ 3 បានទៅលើបេក្ខជនឈ្មោះ កេង សុថឺង  មកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ
– ចំណាត់ថ្នាក់លេខ 4 បានទៅលើបេក្ខជនឈ្មោះ គុយ លាងហេង មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
– ចំណាត់ថ្នាក់លេខ 5 បានទៅលើបេក្ខជនឈ្មោះ ឈួរ សេងឡុង មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

គួរបញ្ជាក់ផងដែរថា សម្រាប់រង្វាន់សម្រាប់ជ័យលាភីទាំង 5 រូបបានទទួល៖
– ជ័យលាភីលេខ1: ទូរស័ព្ទដៃ OPPO Reno12 5G | ទឹកប្រាក់ 2,000,000 រៀលជាមួយនឹងពានជ័យលាភី
– ជ័យលាភីលេខ2 : ទូរស័ព្ទដៃ OPPO Reno12 F | ទឹកប្រាក់ 1,000,000 រៀលជាមួយនឹងពានជ័យលាភី
– ជ័យលាភីលេខ3: ថេប្លេត OPPO Pad Neo | ទឹកប្រាក់ 600, 000 រៀលជាមួយនឹងពានជ័យលាភី
– ជ័យលាភីលេខ4 និង 5: កាសឥតខ្សែ OPPO Enco Air3 | វិញ្ញាបនបត្រ
– ជ័យលាភីលេខ6 និង 10: កាសឥតខ្សែ OPPO Enco Buds2 | វិញ្ញាបនបត្រ

Share This Post: