ព័ត៌មានជាតិ
ពិធីបើកការសម្តែងសិល្បៈទស្សនីយភាពក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ” លើកទី៥ ឆ្នាំ២០២៤
BY Nisaiy KN
December 15, 2024
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងពី ពិធីបើកការសម្តែងសិល្បៈទស្សនីយភាពក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ” លើកទី៥ ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីបើកការសម្តែងសិល្បៈទស្សនីយភាពក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ” លើកទី៥ ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបគម្រប់៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ខណៈពិធីនេះធ្វើឡើងនៅព្រះលានជល់ដំរី ក្រុងសៀមរាប ខេត្តសៀមរាប នៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤៕








ប្រភព៖ ក្រសួងព័ត៌មាន