ខ្មែរណូត

ស្វែងរក

  • PR

    ស្យាមគូបូតា ឧបត្ថម្ភទាំងស្រុងក្នុងកម្មវិធី ប្រដាល់គុនខ្មែរអន្តរជាតិ ទម្ងន់ 63.5 គីឡូក្រាម “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា រដូវកាលទី 10”

    BY Khmernote Media April 27, 2019
    ស្យាមគូបូតា ឧបត្ថម្ភទាំងស្រុងក្នុងកម្មវិធី ប្រដាល់គុនខ្មែរអន្តរជាតិ ទម្ងន់ 63.5 គីឡូក្រាម “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា រដូវកាលទី 10”

    ភ្នំពេញ៖ នាថ្ងៃទី 26 ខែមេសា ឆ្នាំ 2019 ក្រុមហ៊ុន គូបូតា បានរៀបចំសន្និសីទសារព័ត៌មានមួយនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ក្រោមអធិបតីភាពរបស់អ្នកតំណាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ដើម្បីប្រកាសពីការឧបត្ថម្ភទាំងស្រុងរបស់ខ្លួនក្នុងកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា រដូវកាលទី 10”។
    អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកិច្ចសហការដ៏ស្អិតរមួតជាបន្តបន្ទាប់រវាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថានីយទូរទស្សន៍បាយ័ន បាននាំមកជូនលោកអ្នកនូវកំពូលកីឡាករជើងខ្លាំង ខ្មែរ-ថៃ ចំនួន 8 រូប ដើម្បីធ្វើការប្រកួត ដណ្តើមខ្សែក្រវាត់ដ៏ស្វិតស្វាញ និងជក់ចិត្តក្នុងកម្មវិធី “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា រដូវកាលទី 10”។ អ្នកសេ្នហាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងអស់អាចទស្សនាការប្រកួតនេះរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង 7 យប់ ដល់ម៉ោង 9 យប់ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឬអាចទស្សនាតាមរយៈការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន។
    នៅក្នុងរដូវកាលទី 10 នេះ មានកីឡាករជើងខ្លាំងប្រភេទទម្ងន់ 63.5 គីឡូក្រាម ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា រិទ្ធ ភូលូ, ផល សោភ័ណ្ឌ, ចាន់ ប៊ុនហឿន និង ធន់ ចាន់តាក់ និងកីឡាករជើងខ្លាំងប្រភេទទម្ងន់ 63.5 គីឡូក្រាម ប្រចាំប្រទេសថៃមានដូចជា កូលាបដាម ផ្រាន, ហ្វានីមិត្ត វីរយៈហ្វាម, យុគផេត ផេតកាសាម និង ប្រាកៃផេត នីថៃសាមុយ។
    ដោយមានការគ្រាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជាកន្លងមក គូបូតា បានឧបត្ថម្ភទាំងស្រុងក្នុងកម្មវិធីប្រដាល់នេះអស់រយៈពេល 6 ឆ្នាំជាប់ៗគ្នាដោយជោគជ័យ ដែលបច្ចុបន្ននេះវាបានក្លាយជាកម្មវិធីប្រដាល់ដ៏ពេញនិយមបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត គូបូតា ក៏បានដំណើរការកម្មវិធីប្រដាល់ជាមួយនឹងការប្រគំតន្ត្រីនៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឥឡូវនេះរហូតដល់ចុងឆ្នាំ 2019 ដើម្បីផ្តល់ភាពសប្បាយរីករាយដល់កសិករកម្ពុជា។

    គូបូតា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា ជាពិសេសកសិករកម្ពុជាដែលតែងតែគាំទ្រកម្មវិធី “ជើងឯកប្រដាល់លេខមួយគូបូតា” ដែលបានធ្វើឱ្យវាក្លាយជាកម្មវិធីប្រដាល់ដ៏ពេញនិយមបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាតែងតែប្រើប្រាស់គ្រឿងចក្រកសិកម្ម គូបូតា ជួយឲ្យ គូបូតា លក់ដាច់លេខមួយនៅកម្ពុជា។ គូបូតា សន្យាថាតែងតែនាំមកជូនលោកអ្នកនូវភាពសប្បាយរីករាយជានិច្ច និងតែងតែនៅជាមួយកសិករដើម្បីចែករំលែកចំនេះដឹង និងបទពិសោធន៍ ក៏ដូចជានាំមកជូនកសិករនូវ “បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត” ដែលជួយឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន។ យើងសង្ឃឹមថាប្រជាកសិករអាចធ្វើកសិកម្មបានកាន់តែងាយស្រួល មានការចំណាយតិចប៉ុន្តែទទួលបានផលដំណាំច្រើន អាចបង្កើនចំណូលបានកាន់តែច្រើនធ្វើឱ្យជីវភាពធូរធារ និងមានភាពរុងរឿង ហើយក៏ជួយផ្តល់ពិភពលោកនូវចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay