សិល្បៈ

តារាចម្រៀង វណ្ណថាន ប្រកាសដោះស្រាយបញ្ហាតាមនីតិវិធីច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ

BY
soknita
December 19, 2024

យោងតាមគណនីផ្ទាល់ខ្លួនរបស់ តារាចម្រៀង វណ្ណថាន នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានចេញលិខិតបំភ្លឺជាសាធារណៈ ក្រោយមានរឿងរ៉ាវជាមួយស្រ្តីម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពេលកន្លងទៅ។

ជាមួយគ្នានេះដែរ តារាចម្រៀង វណ្ណថាន ក៏បានបញ្ជាក់ការស្ងៀមស្ងាត់របស់ខ្លួន ចំពោះរឿងរ៉ាវដែលបានកើតឡើង ដោយរូបលោក មិនតបត ព្រោះត្រៀមខ្លួនងាយស្រួលនឹងប្រមូលភ័ស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។

តារាចម្រៀង វណ្ណថាន សម្រេចចិត្តដោះស្រាយបញ្ហានេះតាមនីតិវិធី ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ នឹងត្រៀមប្រគល់លទ្ធផលតេស្តសុខភាពរបស់ខ្លួនផងដែរ។ ក្នុងនោះដែរ វណ្ណថាន ក៏បានសូមទោសទៅកាន់អ្នកគាំទ្រក៏ដូចជាសាធារណជនទាំងអស់ ដោយរឿងនេះបង្កជាការ ជ្រួលច្របល់ ក្នុងបណ្តាញសង្គម៕

ប្រភព៖ Vanthan – វណ្ណថាន

Share This Post: