ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    iPhone XR ជំនាន់ទី2 នៅឆ្នាំនេះ អាចនឹងខ្ចីមុខងារកាមេរ៉ាខ្លះរបស់ iPhone XS ដើម្បីមកដាក់លើខ្លួនវា

    BY Khmernote Media April 27, 2019
    iPhone XR ជំនាន់ទី2 នៅឆ្នាំនេះ អាចនឹងខ្ចីមុខងារកាមេរ៉ាខ្លះរបស់ iPhone XS ដើម្បីមកដាក់លើខ្លួនវា

    iPhone XI និង iPhone XI Max បានក្លាយជាប្រធានបទ ដែលពេញនិយមសម្រាប់ស្មាតហ្វូនបន្ទាប់របស់ក្រុមហ៊ុន Apple ។ ប៉ុន្តែក្រុមហ៊ុននេះបែរជាកំពុងអភិវឌ្ឍអ្នកស្នងតំណែងបន្ទាប់របស់ iPhone XR ទៅវិញ ដោយនឹងបន្ថែមកាមេរ៉ា Telephoto មួយគ្រាប់ទៀតដូចទៅនឹង iPhone XS ដែរ ។ តាមប្រភពព័ត៌មានពីអ្នកផ្គត់ផ្គង់នៅប្រទេសចិន បានអះអាងថា iPhone XR 2 នឹងមានកាមេរ៉ាដូចទៅនិង iPhone XS ដែរ ដោយទទួលបាននូវកាមេរ៉ាពីរគ្រាប់ ។ ហើយសម្រាប់ sensor ដែលនឹងយកមកប្រើប្រាស់លើ iPhone XR 2 នេះ អាចនឹងយកមកពី iPhone XI ដែលវាអាចនឹងធ្វើឲ្យតម្លៃរបស់ស្មាតហ្វូននេះរាងធូរថ្លៃ ហើយវាក៏មានអត្ថប្រយោជន៍ច្រើនផងដែរ ។  បើព័ត៌មានទាំងអស់នេះ មិនទាន់មានការកែប្រែអ្វីទៀតនោះទេ វាបានបង្ហាញថា កាមេរ៉ាក្រោយនឹងមានទំហំ 12មេហ្គាភិចសែល មួយគ្រាប់ទៀត អាចជាឡេន Telephoto x2 និងកាមេរ៉ាមុខទំហំ 7មេហ្គាភិចសែល ។

    ថ្មីៗនេះមានរូបភាពបែកធ្លាយតាមបណ្ដាញសង្គមនានា ដែលបង្ហាញពីរូបរាងកាមេរ៉ាខាងក្រោយរបស់ iPhone ដែលគ្រប់គ្នាបានសន្និដ្ឋានថាជា iPhone XI ស្មាតហ្វូនជំនាន់ក្រោយរបស់ Apple នោះ ហើយគ្រប់គ្នាក៏គិតថា iPhone XR 2 អាចនឹងមានការចនាបែបនេះដែរ ប៉ុន្តែការគិតនេះវាប្រហែលជាមិនអាចកើតមានលើ iPhone XR 2 បានឡើយ ។ ការសាកថ្មតាម Wireless ពីទូរស័ព្ទមួយ ទៅទូរស័ព្ទមួយទៀត ដុំសាកថ្មលឿន អាចនឹងមានភ្ជាប់មកជាមួយស្រាប់តែម្ដង តែសម្រាប់ខ្សែសាកប្រភេទ C នឹងមិនមាននៅលើ iPhone XR 2 ឡើយ ។ iPhone XR 2 អាចនឹងប្រកាសបង្ហាញខ្លួននៅខែកញ្ញា ជាមួយនឹង iPhone XI និង XI Max ផងដែរ សម្រាប់ព័ត៌មានតម្លៃ មិនទាន់មានការបង្ហាញណាមួយនៅឡើយទេ ប៉ុន្តែការប៉ាន់ស្មាន iPhone XR 2 អាចនឹងមានតម្លៃ 749ដុល្លារ ចំណែក iPhone XI និង XI Max អាចនឹងមានតម្លៃ 999 ដុល្លារ និង 1099 ដុល្លារ ។

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay