ខ្មែរណូត

ស្វែងរក

  • PR

    ដាក់លក់ហើយ! ប្រញាប់ទិញឱ្យបានមុនគេ! សាមសុង Galaxy A70 ជំនាន់ថ្មី មកលើកនេះពិតជាឡូយ និងទាក់ទាញបំផុត!

    BY Khmernote Media April 29, 2019
    ដាក់លក់ហើយ! ប្រញាប់ទិញឱ្យបានមុនគេ! សាមសុង Galaxy A70  ជំនាន់ថ្មី មកលើកនេះពិតជាឡូយ និងទាក់ទាញបំផុត!

    ភ្នំពេញថ្ងៃទី ២៩ មេសា ២០១៩៖ ក្រោយពីការប្រកាស និងសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនៃខ្សែស្រឡាយ Galaxy ស៊េរី A ជាច្រើនម៉ូឌែលនៅទីក្រុងបាងកកប្រទេសថៃកាលពីពេលថ្មីៗនេះរួចមកបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន។ ដើម្បីឆ្លើយតបតាមម្រូវការរបស់អ្នកប្រើប្រាស់ក៏ដូចជាអ្នកស្រឡាញ់គាំទ្រទាំងអស់ឱ្យទាន់ចិត្តនោះ ក្រុមហ៊ុន សាមសុង ក៏មិនបង្អង់យូរដែរដោយធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនេះក្នុងព្រះរាជាណាចក្រកម្ពុជាយើងនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ តែម្តង!

    គួររំឭកផងដែរថាចំពោះរូបរាង និងលក្ខណៈសម្បត្តិរបស់ Samsung Galaxy A70 នេះគឺពិតជាធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើល និងអាចធ្វើការសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូនដែលមានចំណុចត្រូវចិត្តមួយនេះបានភ្លាមៗជាមួយនឹងតម្លៃត្រឹមតែ 399 ដុល្លារ ប៉ុណ្ណោះ!! សរុបសេចក្តីមកអ្វីដែលធ្វើឱ្យ Galaxy A70 ជំនាន់ថ្មីនេះ ទទួលបានការគាំទ្រច្រើន និងអាចបង្ហាញខ្លួនក្នុងតំណែងនៃភាពលិចធ្លោដ៏អស្ចារ្យនោះគឺ រូបរាងដ៏ស្រស់ស្អាត អេក្រង់ធំលាតពេញផ្ទៃស្ទើរតែគ្មានគែម កាមេរ៉ាលំដាប់ ទំហំផ្ទុកកាន់តែធំ ថាមពលថ្មខ្លាំងលើសគេ និងតម្លៃដ៏ពិសេសសឹងមិនគួរឱ្យជឿតែម្តង!

    ដូច្នេះដើម្បីអោយជ្រាបកាន់តែច្បាស់សូមមកមើលពីលក្ខណៈសម្បត្តិ រួមទាំងកម្លាំងម៉ាស៊ីនរបស់ម៉ូឌែលនៅខាងក្រោមនេះទាំងអស់គ្នា៖

    * Samsung Galaxy A70
    – អេក្រង់ធំទំហំ 6.7 អ៊ីញ Infinity-U Display
    – ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
    – កម្រិតបង្ហាញរូបភាព Full HD+
    – ស្រោបខ្នងខាងក្រោយដោយ 3D Glasstic
    – ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Snapdragon 675 Dual 2.0GHz + Hexa 1.7GHz
    – RAMទំហំ 6GB
    – អង្គផ្ទុក 128GB និងអាចបន្ថែម Micro SD បានរហូតដល់ 512GB
    – កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 32 មេហ្គាភិចសែល
    – កាមេរ៉ាក្រោយ 3 គ្រាប់៖ 32 មេហ្គាភិចសែលជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Ultra Wide + 5 មេហ្គាភិចសែលជា Depth លេនសម្រាប់ថតព្រាលផ្ទៃខាងក្រោយ។
    – ថាមពលថ្ម 4500mAh
    – ទ្រទ្រង់កម្លាំងសាកថ្មល្បឿនលឿនបាន 25W Super Fast Charging / USB type C
    – ស្កេនម្រាមដៃនៅលើអេក្រង់
    – ដំណើរការដោយ Android 9 Pie
    – ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ដែលផ្តូរពណ៌ស្រី្គនទៅជាខ្មៅដើម្បីសម្រួលការប្រឹងមើលជាដើម។
    – Galaxy A70 ថ្មីនេះ មានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ខ្មៅ ស និងខៀវ ។

    ពិតជាអស្ចារ្យខ្លាំងណាស់! ពេលនេះ សាមសុង បានផ្តល់ជូននូវជម្រើសកាន់តែល្អប្រសើរសម្រាប់អតិថិជនទាំងអស់របស់ខ្លួនហើយ! ដូច្នេះខ្ញុំជឿជាក់ថាលោកអ្នកនឹងមិនស្ទាក់ស្ទើរចិត្តទៀតឡើយក្នុងការជ្រើសយកស្មាតហ្វូនសំណប់ចិត្តរបស់ខ្លួនទៅតាមតម្រូវការ!

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay