នោះ! ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Sony លុបរន្ធដោតកាសចោលដែរបាត់! ឯមូលហេតុវិញអាចនឹងធ្វើឲ្យអ្នកដាច់ផ្ងារ…
- March 15, 2018
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Sony បានសម្រេចលុបចោលរន្ធដោតកាសពីស្មាតហ្វូនកំពូលម៉ូដែល Xperia XZ2 និង XZ2 Compact របស់ខ្លួនជាមួយនឹងការបកស្រាយថា “នេះគឺជាផ្នែកមួយនៃការផ្លាស់ប្ដូរលំហូរចនាបទថ្មី Ambient Flow របស់យើង ហើយក្នុងគោលបំណងដើម្បីបង្កើតរចនាបទដ៏ស្រស់ស្អាតខាង Designer របស់យើងត្រូវការលុបបំបាត់រន្ធដោតកាសចោល។ លើសពីនេះទៅទៀត សម្រាប់ទីផ្សារបច្ចុប្បន្ន យើងសង្កេតឃើញថា កាសឥតខ្សែហាក់ដូចជាទទួលបានការចាប់អារម្មណ៍ប្រើប្រាស់ជាជាងកាសខ្សែ។

ជាការពិតណាស់ គ្រាន់តែលេចលឺដំណឹងបែបនេះភ្លាម មានមនុស្សជាច្រើនមានចម្ងល់ជាខ្លាំង ពោលគឺបើដឹងហើយថាការលុបចោលរន្ធដោតកាសនេះ បានធ្វើឲ្យអ្នកប្រើប្រាស់មិនពេញចិត្ត ហេតុអ្វីនៅតែធ្វើទៀត? ផ្ទុយទៅវិញ ស្មាតហ្វូនកំពូលម៉ូដែល HTC U11 និង U11+ ក៏មិនមានរន្ធដោតកាសដែរ ហើយរចនាបទ “Ambient Flow” ដែលនឹងបំពាក់លើម៉ូដែល XZ2 គឺជាការបំផុសគំនិតបន្ដិចបន្ទួចពីក្រុមហ៊ុន HTC នេះឯង។
គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនដែលមានកម្រាស់ក្រាស់បំផុតប្រចាំឆ្នាំគឺនៅតែបន្ដប្រើប្រាស់រន្ធដោតកាស 3.5មម ដដែល។ ដូចនេះ ក្រុមហ៊ុន Sony បានសម្រេចលុបរន្ធនេះចោលក៏ដោយសារចង់ឲ្យស្មាតហ្វូនខ្លួនកាន់តែស្ដើងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ លោកអ្នកនៅតែអាចបន្ដប្រើប្រាស់កាសខ្សែបានដដែលជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ព្រោះក្រុមហ៊ុននឹងមានភ្ជាប់មកជាមួយនឹងកាសប្រភេទ USB-C មកស្រាប់ក្នុងប្រអប់។ ទោះជាយ៉ាងណា អតិថិជននៅតែមិនពេញចិត្ត និងមិនយល់ពីការសម្រេចចិត្តនេះដដែល។
ប្រភព៖ gsmarena
- Share This Post:










