ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រារព្ធធ្វើឡើងចាប់ពីម៉ោង ៣ រសៀល នៅថ្ងៃទី ៣១ ខែធ្នូនេះ រហូតដល់វេលាឆ្លងចូលឆ្នាំសកល ២០២៥

    BY soknita December 31, 2024
    ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រារព្ធធ្វើឡើងចាប់ពីម៉ោង ៣ រសៀល នៅថ្ងៃទី ៣១ ខែធ្នូនេះ រហូតដល់វេលាឆ្លងចូលឆ្នាំសកល ២០២៥

    (រាជធានីភ្នំពេញ)៖ តាមរយយៈសេចក្ដីជូនដំណឹងរបស់ សាទរកម្ពុជា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំ ២០២៤ អបអរសាទរកម្ពុជាគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រារព្ធឡើងចាប់ពីម៉ោង ៣:០០នាទីរសៀល នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសកល ២០២៥។

    ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជា ការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់ កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។

    អាស្រ័យដូចបានជម្រាបជូនខាងលើ គណៈកម្មការរៀបចំ សូមគោរពជូន អស់លោក លោកស្រី នាង កញ្ញា ជាអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយទៅកាន់សាធារណៈជន ឱ្យបានទូលំទូលាយ ដើម្បីចូលរួមព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» អបអរសាទរឱ្យ បានច្រើនកុះករ៕

    ប្រភព៖ សាទរកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay