ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួន និងបង្ហាញមុខក្រុមក្មេងទំនើង ៨នាក់ ក្នុងចំណោម ១៣នាក់ លើករណីក-ាប់គ្នា នៅស្រុកបាទីកាលពីពេលថ្មីៗនេះ

    BY soknita December 31, 2024
    សមត្ថកិច្ចឃាត់ខ្លួន និងបង្ហាញមុខក្រុមក្មេងទំនើង ៨នាក់ ក្នុងចំណោម ១៣នាក់ លើករណីក-ាប់គ្នា នៅស្រុកបាទីកាលពីពេលថ្មីៗនេះ

    (ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើងដល់សាធារណៈជន ករណីកាប់គ្នានៅស្រុកបាទីកាលពីពេលថ្មីៗនេះ និងឃាត់ខ្លួនចំនួន ៨នាក់ក្នុងចំណោមបក្ខពួក ១៣នាក់។

    តាមរយៈស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានឱ្យដឹងថា ក្មេងទំនើងចំនួន ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ១៣នាក់ ក្នុងករណីកធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់ បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់ កាលពីវេលាម៉ោង ២ៈ៥៦នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចផ្លូវជាតិលេខ៣ ភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្ដតាកែវ។ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា ក្មេងទំនើងទាំងនេះមុនធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ គឺដោយសារតែក្រុមជនរងគ្រោះបានយកដុំថ្មគុបទៅលើបក្ខពួកក្រុមគេមុន ទើបក្រុមជនសង្ស័យជិះម៉ូតូ ៦គ្រឿងមានគ្នា ១៣នាក់ដេញតាមកាប់ពីក្រោយវិញ។

    ក្រោយពីកើតហេតុភ្លាម និងមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងជំនាញសមត្ថកិច្ចយើងឈានទៅបង្ក្រាបក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ក្នុងនោះមានជនដៃដល់ម្នាក់ និងអ្នកបើកបរម៉ូតូម្នាក់ ហើយ៦នាក់ទៀតជាក្រុមបក្ខពួកចូលរួមធ្វើសកម្មភាព ហើយនៅសល់ ៥នាក់ទៀតកម្លាំងសមត្ថកិច្ចកំពុងមានវិធានការ។

    សូមបញ្ជាក់ថាជនសង្ស័យទាំង ៨នាក់ ដោយ ៥នាក់មានទីលំនៅខេត្ដតាកែវ និង៣នាក់ទៀតខេត្ដកំពង់ស្ពឺ ពេលកិច្ចប្រតិបត្តិការបង្រ្កាបសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងបានម៉ូតូចំនួន ៥គ្រឿង ដាវ១ កាំបិតផ្គាក់១ និងសម្ភារៈមួយចំនួនទៀត។នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងទៀតថា: ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន ៨នាក់មានឈ្មោះដូចខាងក្រោម៖

    ទី១- ឈ្មោះ ស្រ៊ន សំណាង ហៅឃ្លែត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជនដៃដល់)

    ទី២- ឈ្មោះ ងាំ តូ ហៅតូ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (អ្នកបើកម៉ូតូ) ទី៣- ឈ្មោះ តក់ វណ្ណថេត ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

    ទី៤- ឈ្មោះ ដៀប សុភ័ក្រ្ដ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។

    ទី៥- ឈ្មោះ សុគន្ធា ថេង ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

    ទី៦- ឈ្មោះ អ៊ន បូរ៉ា (ហៅយ៉ា) ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិសំរោងខ្ពស់ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

    ទី៧- ឈ្មោះ មុំ សំណាង (ហៅខ្មៅ) ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

    ទី៨- ឈ្មោះ សារីម បូរី ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រពាំងខ្នារ ឃុំព្រះនិពាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (៦នាក់នេះជាបក្ខពួក)។

    បច្ចុប្បន្នជនសង្ស័យចំនួន ៨នាក់រួមទាំងវត្ថុតាង នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្តតាមនីតិវិធី៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay