ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា
BY soknita
December 31, 2024
(រាជធានីភ្នំពេញ)៖ យោងតាមគណនីរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា។
តាមរយៈអនុក្រឹត្យពី ស្ដីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា ដែលនឹងដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យាពី ៧៧ម៉ឺនរៀលដល់ ៧៩ម៉ឺនរៀល ដែលអនុវត្តពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តទៅ៕



ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia