ខ្មែរណូត

ស្វែងរក

  • PR

    អ៊ែមមឺរឹត(Emirates)រៀបចំបង្ហាញនូវគ្រោងសាលពិព័រណ៍របស់ខ្លួនសម្រាប់ពិព័រណ៍ឌូបៃឆ្នាំ២០២០ ផ្តោតទៅលើអនាគតនៃពាណិជ្ជកម្មលើវិស័យអាកាសចរណ៍

    BY Khmernote Media April 29, 2019
    អ៊ែមមឺរឹត(Emirates)រៀបចំបង្ហាញនូវគ្រោងសាលពិព័រណ៍របស់ខ្លួនសម្រាប់ពិព័រណ៍ឌូបៃឆ្នាំ២០២០ ផ្តោតទៅលើអនាគតនៃពាណិជ្ជកម្មលើវិស័យអាកាសចរណ៍

    ឌូបៃអារ៉ាប់រួម ថ្ងៃទី២៩ មេសា ២០១៩៖ អ៊ែមមឺរឹត ជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការមួយ និងជាដៃគូរចម្បងក្នុងការផ្តួចផ្តើមពិព័រណ៍ទីក្រុងឌូបៃឆ្នាំ២០២០ បានបើកបង្ហាញពីការរចនា និងទស្សនវិស័យនៃបទពិសោធន៍របស់អ្នកទស្សនានៅក្នុងសាលតាំងពិព័រណ័នៃព្រឹត្តិការណ៍ដ៏ធំដែលមានរយៈពេល៦ខែ។ សាលតាំងពិពរណ៍របស់អ៊ែមមឺរឹតនេះនឹងប្រើប្រាស់បច្ចេកវិទ្យាអន្តរកម្ម ផ្តោតទៅលើពាណិជ្ជកម្មលើវិស័យអាកាសចរណ៍។

    លោក Sheikh Ahmed bin Saeed Al Maktoum ជាប្រធាននិងអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតមានប្រសាសន៍ថា “ថ្ងៃនេះពួកយើងពិតជាមានមោទនភាពក្រៃលែងដើម្បីបើកបង្ហាញពីភាពលម្អិតនៃសាលពិព័រណ៍របស់អ៊ែមមឺរឹតដែលនឹងធ្វើឡើងនៅឆ្នាំ២០២០។គោលបំណងសម្រាប់សាលពិពរណ៍របស់យើងគឺស្របទៅនឹងការធ្វើពិព័រណ៍ Expo 2020 ទីក្រុងឌូបៃដើម្បីជំរុញឲ្យមានការបង្កើតបទពិសោធន៍ គំនិតច្នៃប្រឌិត និងជំរុញឱ្យមានការប្តេជ្ញាចិត្តសម្រាប់អនាគតដ៏ល្អប្រសើរមួយខាងមុខ។ បទពិសោធន៏នៃការគិតឆ្ពោះទៅមុខនឹងបង្ហាញនូវអ្វីដែលល្អបំផុតដែលពុំទាន់មាននៅក្នុងវិស័យអាកាសចរណ៍ហើយវានឹងក្លាយជាវេទិកាមួយដើម្បីបង្ហាញពីចលនាដ៏សំខាន់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននិងក្នុងពេលអនាគត។”

    ឯកឧត្តម Reem Al Hashimy រដ្ឋមន្រ្តីក្រសួងការបរទេសនៃសហភាពអារ៉ាប់ និង ជាអគ្គនាយក ការិយាល័យពិព័រណ៍ ទីក្រុងឌូបៃឆ្នាំ២០២០ (Expo Dubai 2020) មានប្រសាសន៍ថា “ពួកយើងពិតជាមានភាពសោមនស្សរីករាយណាស់ក្នុងការពាំនាំពិភពលោកទាំងមូលឲ្យបានទទួលនូវបទពិសោធន៍ពីពិព័រណ៍ដ៏អស្ចារ្យនេះ។ អស់រយៈពេលជាង ១៧០ ឆ្នាំកន្លងមក ពិព័រណ៍លំដាប់ពិភពលោក (World Expos)បានបង្រួបបង្រួមមនុស្សក្នុងស្មារតី មួយឲ្យពួកគេ មានសេចក្តីរីករាយ សម្រាប់ថ្ងៃអនាគត និងបង្កើតភ្ញាក់ផ្អើល ចំពោះគំនិតច្នៃប្រឌិត វប្បធម៌ សិល្បៈ និងម្ហូបអាហារ។

    ” ការធ្វើដំណើរតាមផ្លូវអាកាសបានធ្វើឲ្យមនុស្សទទួលបាននូវបទពិសោធន៍ដែលពិភពលោកផ្តល់ឲ្យ អ៊ែមមឺរឹតដែល ជាដៃគូអាកាសចរណ៍ផ្លូវការរបស់ EXPO 2020 ។ សាលតាំងពិព័រណ័ នេះ នឹង នាំមកនូវបទពិសោធន៍ទាំងនេះ រួមគ្នានៅក្នុងកន្លែង តែមួយនៅទីក្រុងឌូបៃ នៅឆ្នាំ២០២០ហើយសាលពិព័រណ៍ដ៏អស្ចារ្យរបស់អ៊ែមមឺរឹតនឹងបង្ហាញអ្នកពីការនឹងប្រាប់រឿងមិនគួរជឿពីតនាទីដែលការធ្វើដំណើរតាមផ្លូវអាកាសនឹងក្នុងការផ្លាស់ប្តូរការចល័តនិងអនាគតរបស់យើងទាំងអស់គ្នា។ ”
    សាលពិព័រណ៍របស់ខ្លួនសម្រាប់ពិព័រណ៍ឌូបៃឆ្នាំ២០២០
    [ Youtube : https://www.youtube.com/watch?v=6fflpjGjCrA ] ការតាំងពិពរណ៍ទីក្រុងឌូបៃឆ្នាំ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២១។ ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍មួយដែលអ្នកគួរតែចូលរួម ហើយវាក៏ជាព្រឹត្តិការណ៍ដែលមានកម្មវិធីកម្សាន្តជាប្រចាំថ្ងៃ មានដូចជាការប្រគុំតន្ត្រី ពិធីបុណ្យវប្បធម៌ ការជជែក និងសិក្ខាសាលា ព្រមទាំងកម្មវិធីជាច្រើនទៀត។ អ្នកចូលចិត្តញ៊ំាអាហារ និង អ្នកដែលកំពុងស្វែងរកអាហារថ្មីៗ ហើយប្លែកប្រកបដោយ ភាពច្នៃប្រឌិត នឹងអាចភ្លក់នូវម្ហូបអាហារមកពីគ្រប់ទិសទី នៅទូទាំងពិភពលោកដែលមានជាង 200 មុខ រួមទាំង អាហារតាមរទេះធម្មតា អាហារក្នុងភោជនីយដ្ឋានដ៏ប្រណិត និង អាហារ 34 មុខ ដែលអ្នកមិនធ្លាប់បានឃើញពីមុនមកនៅទីក្រុងឌូបៃ។

    សាលពិព័រណ៍អ៊ែមមឺរឹត

    សាលពិព័រណ៍អ៊ែមមឺរឹតត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងដូចទៅនឹងស្លាបយន្តហោះត្រៀមខ្លួន ដើម្បីហោះហើរ ដោយរួមបញ្ចូល នៅប្រធានបទ៣គឺចល័ត ឱកាស និងនិរន្តរភាព នៃ ការតាំងពិព័ណ ២០២០ នៅទីក្រុង ឌូបៃ ។គ្រោងស្ថាបត្យកម្មចំនួន 26ដែលគ្របដណ្តប់ ទាំងស្រុងនៃរោងនឹងមានអំពូល LED ជាង 800 ម៉ែត្រដើម្បីបង្កើតប្រសិទ្ធភាព នៃសេនសឺ (Sensor) និងចលនាពន្លឺតាមរចនាសម្ពន្ធ័ ដែលបង្ហាញនូវភាពរស់រវើក ដោយពន្លឺជារៀងរាល់យប់នៅក្នុងសាលពិព័រណ៍។

    សាលពហុមុខងារ កំពស់៣ជាន់ ទំហំ៣៣០០ ម៉ែតការេ មានទីតាំងនៅក្បែរ សាលពិពរណ៍ អារ៉ាប់រួម និង សាលពិពរណ៍ Al Wasl ដែលជាចំណុចកណ្ដាលនៃពិពរណ៍ ឌូបៃ ២០២០។ សាលពិព័រណ៍ Emirates នឹងអាចស្វាគមន៍អ្នកទស្សនាបានជាង 56000 នាក់ក្នុងមួយខែ ក្នុងកំឡុង ការតាំងពិពរណ៍ឌូបៃ ឆ្នាំ ២០២០ នេះ ។

    បទពិសោធន៍អ្នកទស្សនា
    ផ្ទៃខាងក្នុងនៃសាលពិព័រណ៍អ៊ែមមឺរឹតរួមទាំងជាន់ដែលបិទជិតនៃសាលពិពរណ៍ធ្វើឡើងអាចឲ្យពន្លឺធម្មជាតិជះចូលបាន វាអាចជួយដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល។ ជាន់ទីពីរនៃសាលពិព័រណ៍អ៊ែមមឺរឹតគឺជាកន្លែងធ្វើសិក្ខាសាលាអំពីឧស្សាហ៍កម្ម និងជាន់ទី៣គឺជាសួនច្បារសម្រាប់អ្នកទស្សនារីករាយជាមួយនឹងបរិយាកាសធម្មជាតិ និងលំហរអាកាសពណ៌បៃតង។

    សាលពិព័រណ៍អ៊ែមមឺរឹត នឹងជួយប្រាប់ពីអនាគត នៃពាណិជ្ជកម្មអាកាសចរណ៍ តាមរយៈប្រធានបទ ដែលរួមមាន វិទ្យាសាស្រ្តនៃការហោះហើរ ការរីកចម្រើន នៃបច្ចេកវិទ្យាម៉ាស៊ីន និង សម្ភារៈអាកាសថ្មីៗ ដែលជួយបង្កើនប្រសិទ្ធិភាពហោះហើរ និង កាត់បន្ថយការប្រើប្រាស់ឥន្ធនៈមានលក្ខណៈច្នៃប្រឌិតផ្តោតលើការផ្ដល់ជូនអ្នកដំណើរនូវផាសុខភាព និង សុខុមាលភាព និងបទពិសោធន៍របស់អ្នកដំណើរ នៅព្រលានយន្តហោះ ទៅថ្ងៃអនាគត ។ជាមួយការប្រើប្រាស់គោលការណ៍មូលដ្ឋាននៃឌីណាមិក និង កម្លាំងជម្រុញ ដល់ការហោះហើរទាំងបួន (កម្លាំងអូស កម្លាំងទាញ កម្លាំងទម្ងន់ និង កម្លាំងរុញ) អ្នកទេសចរនឹងអាចយល់អំពីវិទ្យាសាស្រ្តនៅពីក្រោយការហោះហើរនិងរៀនពីគោលការណ៍មូលដ្ឋាននៃអាកាសចរណ៍ ។ ក្រៅពីនេះ រចនាមធ្យោបាយហោះហើរឥតឈប់ឈរដែលព្យាយាម ជំរុញការហោះហើរទៅកាន់ដែនកំណត់ នឹងធ្វើឲ្យអ្នកទេសចរស្វែងយល់ពី ល្បឿន និង ឥទ្ធិពល នៃការអភិវឌ្ឍបច្ចេកវិជ្ជាហោះហើរផ្សេងៗគ្នាឆាប់រហ័សផងដែរ ។
    តើ ម៉ាស៊ីន នឹងអាចដើរដោយ អគ្គិសនីដែរឬទេ ទៅថ្ងៃអណាគត ? នេះគឺជាសំណួរមួយដែល ភ្ញៀវទេសចរ នឹងសួរ បន្ទាប់ពីបានយល់ដឹងអំពីការជឿនលឿននៃប្រព័ន្ធម៉ាស៊ីន សម្រាប់ការហោះហើរជំនាន់ក្រោយ ក៏ដូចជាប្រព័ន្ធកាត់បន្ថយកម្លាំងជំរុញ ដែលបង្កើនកម្លាំងរុញ និង កាត់បន្ថយការបញ្ចេញផ្សែង ។

    បន្ទប់អនាគត(Future Lab)នឹងសិក្សាអំពី លោហៈធាតុ និងសមាសធាតុចម្រុះដែលកំពុង ត្រូវបានបង្កើតឡើង កែលម្អ និងប្រើប្រាស់ ដើម្បីបង្កើនសមត្ថភាពហោះហើរឲ្យ កាន់តែល្អប្រសើរ ។ មិនថាវត្ថុធាតុទាំងនេះផ្ដល់សមត្ថភាពបង្កើតយន្តហោះ ដែលមាន ទំងន់ស្រាលជាងមុនតែមានកម្លាំងខ្លាំង ឬ ការកាត់បន្ថយ ការបំផ្លាញដើម្បីលើកកម្ពស់ សេដ្ឋកិច្ចប្រេង ពួកគេថានឹងអាចក្លាយជាធាតុសំខាន់ សម្រាប់ការផលិតយន្តហោះ នៅថ្ងៃអនាគត ។

    បន្ទប់អនាគត(Future Lab)

    យន្តហោះទៅថ្ងៃអនាគតនឹងជួយឱ្យអ្នកទស្សនាមើលឃើញនូវការផ្លាស់ប្តូរដ៏អស្ចារ្យដែលបានកើតឡើងនៅក្នុងពិភពលោកនៃការហោះហើរ មិនថាជាការរីកចំរើនខាងបច្ចេកវិទ្យាសម្ភារៈ ឬ ការរចនាពិសេសរបស់ភ្ងាក់ងារហោះហើរនោះទេ ការហោះហើរទៅថ្ងៃអនាគត នឹងផ្ដល់ឲ្យអ្នកដំណើរទទួលបាននូវភាពកក់ក្តៅ និងសុត្ថិភាពថែមមួយកម្រិតទៀត ហើយថែមទាំងផ្លាស់ផ្ដូរបទពិសោធន៍នៃការហោះហើររបស់អ្នក ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទស្សនានឹងអាចស្វែងយល់ពីការរៀបចំកន្លែងអង្គុយដ៏ទាន់សម័យ និងមានប្រសិទ្ធិភាព បទពិសោធន៏លើយន្តហោះលក្ខណ: 3D ភ្នាក់ងារឆ្លាតវៃ តួយន្តហោះគ្មានបង្អួច ព្រមទាំងបច្ចេកវិទ្យាផ្សេងៗជុំវិញការបង្កើតកៅអីដ៏ឆ្លាតវៃ ។

    យន្តហោះទៅថ្ងៃអនាគត

    ពិសេសជាងនេះទៅទៀត បច្ចេកវិទ្យាទៅថ្ងៃអនាគត នឹងផ្ដល់នូវនទពិសោធន៍នៅអាកាសយាន កាន់តែល្អប្រសើរជាងមុន។អ្នកចូលរួមទស្សនាក្នុងសាលពិពរណ៍អ៊ែមមឺរឹតនឹងអាចស្វែងយល់ពី ប្រព័ន្ធដំណើរការព័ត៍មានរបស់អ្នកដំណើរ ដែលមិនត្រឹមតែប្រើប្រាស់ ប្រព័ន្ធចាប់យក ព័ត៍មាន Iris នោះទេ ប៉ុន្តែក៏មានការបង្កើតឡើងនូវបច្ចេកវិទ្យាអេឡិចត្រូនិចផ្សេងៗ ក៏ដូចជាប្រព័ន្ធកំណត់ចំនាំច្រើនមុខងារ ដូចជា ការស្កេនខួរក្បាល និង សម្លេង ជាដើម ។

    ចុងក្រោយអ្នកទស្សនានឹងមានឪកាសសាកល្បងបង្កើតយន្តហោះក្នុងក្ដីស្រមៃរបស់អ្នកទៅថ្ងៃអនាគត ដោយប្រើប្រាស់បច្ចេកវិទ្យាដែលបានជ្រើសរើស និងចំណង់ចំណូលចិត្ត ផ្ទាល់ខ្លួនទៅលើការ រចនាស្លាបយន្តហោះ ម៉ាស៊ីន និង ផ្នែកផ្សេងៗទៀតដើម្បីជួយលោកអ្នកបង្កើតបទពិសោធន៍ផ្ទាល់ខ្លួន ។

    គេប៉ាន់ប្រមាណថា 70% នៃភ្ញៀវទេសចរទៅកាន់ពិព័រណ៍ Expo 2020 Dubai នឹងមកពីប្រទេសផ្សេងៗ ក្នុងរយៈពេល 6 ខែ នៃព្រឺត្តិការណ៍នេះ ហើយភ្នាក់ងាររបស់ អ៊ែមមឺរឹត ចំនួន 158 កន្លែងនៅក្នុង 86 ប្រទេស នឹងជួយសម្រួលដល់ការធ្វើដំណើរ និង គាំទ្រពិព័រណ៍នេះ ដើម្បីទាក់ទាញអ្នកទស្សនា 25 លាននាក់ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួន ។ ក្នុងចំណោមប្រទេសចំនួន 192 ដែលបានប្រាប់ពីការចូលរួមរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Expo 2020 នេះ ក្រុមហ៊ុន Emirates នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគេ ជាមួយជើងហោះហើរត្រង់ទៅកាន់ប្រទេសចូលរួមចំនួន 67 ប្រទេស ហើយ Emirate នឹងបន្តធ្វើការវាយតម្លៃលើឱកាសផ្ដល់សេវាកម្មហោះហើរថ្មីទៅកាន់ទីផ្សារដែលមិនសូវមានការគាំទ្រ ដើម្បីជំរុញចរាចរណ៍ និងបង្កើនការតភ្ជាប់អ្នកដំណើរទៅកាន់ ទីក្រុងឌូបៃ។

    ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏កំពុងវិនិយោគលើបច្ចេកវិទ្យាស្កេនព័ត៍មាន ឈានមុខគេ ដើម្បីជួយសម្រួលដល់អ្នកដំណើរនៅលើព្រលានយន្តហោះនៅទីក្រុងឌូបៃ និង មានបច្ចេកវិទ្យាច្រើនផ្សេងទៀត ដែលនឹងដាក់ដំណើរការក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីផ្ដល់នូវបទពិសោធន៏ហោះហើរកាន់តែប្រសើរ ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay