ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាវាទេសចរណ៍មួយ ឈ្មោះ «Seabourn Encore» របស់សញ្ជាតិ ប៉ាហាម៉ាស ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    BY soknita December 31, 2024
    នាវាទេសចរណ៍មួយ ឈ្មោះ «Seabourn Encore» របស់សញ្ជាតិ ប៉ាហាម៉ាស ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    យោងតាមការចុះផ្សាយរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ «Seabourn Encore» របស់សញ្ជាតិ ប៉ាហាម៉ាស ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

    តាមការបញ្ចាក់របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ថែមថា នៅវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ «Seabourn Encore» សញ្ជាតិរបស់ ប៉ាហាម៉ាស ដែលមានប្រវែងបណ្តោយ ២១០៥ម៉ែត្រ ប្រវែងទទឹង ២៨ម៉ែត្រ ជម្រៅ ៦ម៉ែត្រ បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

    នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០២នាក់ (ស្រី ១០៣នាក់) មាន ៤៧ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៤៧០នាក់ (ស្រី ២៥០នាក់) មាន ៣៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១៧០នាក់) អង់គ្លេស (៧៦នាក់) និងអូស្រ្តាលី (៦៣នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទីយប់នៅថ្ងៃដដែល៕

    ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay