ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ត្រី អេង ហ៊ី  អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ចាក់ថា ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣រូប ស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ

    BY January 2, 2025
    ឧត្តមសេនីយ៍ត្រី អេង ហ៊ី  អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ចាក់ថា ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣រូប ស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ

    (រាជធានីភ្នំពេញ)៖ យោងតាមការបង្ហោះរបស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថាការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣រូប ស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ

    តាមការបញ្ចាក់របស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ក្រោយឃើញបណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល ២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពី ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣រូប។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ជម្រាបជូនថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បាននឹងកំពុងអនុវត្តនីតិវិធីស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ។

    ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះការផ្តល់ព័ត៌មានជាសាធារណៈ មិនអាចបានទេ។ កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈ បន្ទាប់ពីអនុវត្តនីតិវិធីបានបញ្ចប់៕

    ប្រភព៖ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

    Share This Post:
    MPO4D jitutoto mpo4d Mpoplay