ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃឆ្លងឆ្នាំ មានរថយន្តចូលឆ្លងកាត់ផ្លូវល្បឿនលឿន ជាង ២ម៉ឺនគ្រឿង ខណៈដែរករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣ករណី

    BY soknita January 2, 2025
    ថ្ងៃឆ្លងឆ្នាំ មានរថយន្តចូលឆ្លងកាត់ផ្លូវល្បឿនលឿន ជាង ២ម៉ឺនគ្រឿង ខណៈដែរករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣ករណី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រជាពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់ភ្នំពេញ-ព្រះសីហនុ ហើយស្ថាននៅភាពនៃការធ្វើដំណើរទាំងនៅច្រកចូល និងច្រកចេញ មិនមានការកកស្ទះខ្លាំងទេ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៥ នេះ។

    យោងតាមទិន្នន័យបានបញ្ជាក់ថា ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន ២១.៥៦៦គ្រឿង ខណៈនៅច្រកចេញមានចំនួន ២១.៥៨៧គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣ករណី (គ្មានអ្នកស្លាប់ និងរបួសទេ)។ ដោយឡែកនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន ២៧.១៦២គ្រឿង ខណៈនៅច្រកចេញមានចំនួន ២៨.៥០២គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ករណី របួសម្នាក់ និងគ្មានករណីស្លាប់ទេ។

    ឯកឧត្តមបានឱ្យដឹងថា ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ និងថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ ចំនួនចរាចរណ៍មានការធ្លាក់ចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារប្រជាពលរដ្ឋ កាន់តែមានជម្រើសច្រើនក្នុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តតំបន់មាត់សមុទ្រទិសនិរតី រួមទាំងផ្លូវជាតិលេខ៤ ត្រូវបានស្តារ និងលើកកម្រិតគុណភាពកាន់តែប្រសើរ និងជិតរួចរាល់។ ដោយឡែកទីកម្សាន្តមួយចំនួនទៀតក្រៅពីខេត្តព្រះសីហនុ ដូចជាកំពត និងកែប ជាដើម ក៏មានផ្លូវធ្វើដំណើរកាន់តែស្រួល និងឆាប់រហ័ស ដូចជា៖ ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ជាដើម។

    គួរបញ្ជាក់ថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តែងអំពាវនាវដល់អ្នកបើកបរទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន។ ការពារសុវត្ថិភាពអាយុជីវិតអ្នក និងដទៃសូមបើកបរដោយទំនួលខុសត្រូវ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay