អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ឃាត់ខ្លួន និងអប់រំ សិស្សពីរក្រុមដែលបង្កជម្លោះក្នុងសាលា
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ឃាត់ខ្លួន និងធ្វើការអប់រំ សិស្សពីរក្រុមដែលបង្កជម្លោះក្នុងសាលា។

តាមរយៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមថា នៅវេលាម៉ោង ១០:៣០នាទីព្រឹក កម្លាំងបុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះបង្ក្រាបបានករណីក្មេង បង្កភាពអនាធិបតេយ្យក្នុងថ្នាក់រៀន (បង្កជម្លោះក្នុងសាលា) ០១លើក នៅចំណុចសាលាអនុវិទ្យាល័យម្រះព្រៅ ស្ថិតនៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយសមត្ថកិច្ចបានឃាត់ខ្លួន និងធ្វើការអប់រំនាំសិស្សសាលាចំនួន ០៥នាក់។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេកិច្ចសន្យា លើក្មេងដែលបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៥នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ