ព័ត៌មានជាតិ

មនុស្ស ២នាក់បានបាត់បង់ជីវិត, ១៨នាក់រងរបួស​ ក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅអាមេរិក

BY
Pheakdey
January 3, 2025

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងបានធ្លាក់នៅលើអគារមួយកន្លែងនៅក្នុងតំបន់ Southern California សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរ​ស់បណ្តាញសារព័ត៌មាន ABC នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមករា។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នោះ គឺជាមន្រ្តីប៉ូលិស ដែលកំពុងបម្រើការងារនៅក្នុងទីតាំងកើតហេតុ។

ប្រភពខាងលើបាបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍ធ្លាក់យន្តហោះដ៏កម្រនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់ផ្សេងទៀតត្រូវបានរបួសផងដែរ ដោយនៅក្នុងនោះមានមនុស្សចំនួន ១០នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ បើតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះខ្នាតតូច ដែលមានម៉ាស៊ីនមួយប៉ុណ្ណោះ ខណៈគិតត្រឹមពេលនេះមូលហេតុនៃការធ្លាក់យន្តហោះនិងអត្តសញ្ញាណអ្នកនៅក្នុងយន្តហោះទាំងអស់មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ ABC

Share This Post: