ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសការងារ! ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ ២០២៥ ចំនួន ០៩នាក់

    BY soknita January 3, 2025
    ឱកាសការងារ! ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ ២០២៥ ចំនួន ០៩នាក់

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីជូនដំណឹងពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៥ ចំនួន ០៩នាក់។

    ចំពោះលក្ខខណ្ឌនៃការជ្រើសរើសមានដូចខាងក្រោមនេះ៖

    ក. លក្ខខណ្ឌនៃការជ្រើសរើស

    . បេក្ខជនទាំងពីរភេទអាចមកដាក់ពាក្យស្នើសុំការជ្រើសរើសឱ្យចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

    -បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុយ៉ាងតិច ១៨ ឆ្នាំ

    -ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ ដូចមានកំណត់ខាងលើ

    -បេក្ខជនត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស (ស្លាប់ សរសេរ អាន និងនិយាយ) ចេះប្រើប្រាស់កម្មវិធី Microsoft Word & Excel, PowerPoint, Internet)

    -បេក្ខជនជានារី និងជនពិការភាពត្រូវបានផ្តល់អាទិភាព។

    ខ. នីតិវិធីនៃការជ្រើសរើស
    ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឱ្យមកបម្រើការងារនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវធ្វើ ឡើងជាពីរដំណាក់កាល ដូចខាងក្រោម៖

    ១. គណៈកម្មការជ្រើសរើស ត្រូវពិនិត្យលើពាក្យស្នើសុំចូលបម្រើការងារ ប្រវត្តិរូប សញ្ញាបត្រ និងឯកសារពាក់ព័ន្ធរបស់បេក្ខជន រួចជ្រើសរើសអ្នកដែលមានលក្ខណៈសម្បត្តិសមស្របមកធ្វើការ សម្ភាសផ្ទាល់មាត់ ដើម្បីធ្វើការពិនិត្យ និងសម្រេចជ្រើសរើស។

    ២. ក្រោយពីបេក្ខជនជាប់ជាស្ថាពរ ត្រូវធ្វើការបែងចែកទៅតាមអង្គភាពជំនាញនីមួយៗ។

    ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay