ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    មិនក្រទេណា! ក្រុមហ៊ុន Samsung ជះលុយ 7ពាន់លានដុល្លារបន្ថែម ដើម្បីជម្រុញផលិតកម្មលើផលិតផល Memory

    BY Khmernote Media March 15, 2018
    មិនក្រទេណា! ក្រុមហ៊ុន Samsung ជះលុយ 7ពាន់លានដុល្លារបន្ថែម ដើម្បីជម្រុញផលិតកម្មលើផលិតផល Memory

    ជាការពិតណាស់ Samsung គឺជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតផលអេឡិចត្រូនិក ហើយនាពេលថ្មីៗនេះ Samsung ចង់ពង្រឹងទីតាំងរបស់ខ្លួនបន្ថែមទៀត ដោយការវិនិយោគយ៉ាងខ្លាំងទៅលើខ្សែផលិតកម្មរបស់ខ្លួន។ ដោយឡែក កាលពីកំឡុងខែមិនា ឆ្នាំមុន យើងធ្លាប់បានជម្រាបម្ដងរួចមកហើយថា ក្រុមហ៊ុនបានជះលុយរហូតដល់ទៅ 8.7ពាន់លានដុល្លារដើម្បីសាងសង់ខ្សែផលិតកម្មថ្មីសម្រាប់បន្ទះឈីប Memory NAND ក្នុងទីក្រុង Hwaseong ប្រទេសកូរ៉េខាងត្បូង និងក្នុងទីក្រុង Xian ប្រទេសចិន។

    រហូតមកដល់ពេលបច្ចុប្បន្ន យើងទទួលបានពត៌មានថ្មីទៀតហើយពីប្រទេសកូរ៉េខាងត្បូង ដែលបញ្ជក់ថា ក្រុមហ៊ុន Samsung កំពុងមានគម្រោងពង្រីកបន្ថែមនូវសង្វាក់ផលិតកម្មបន្ទះឈីប Memory NAND សម្រាប់ទីតាំងទីក្រុង Xian ប្រទេសចិន។ ចំពោះមូលហេតុដែលក្រុមហ៊ុនសម្រេចធ្វើបែបនេះ គឺដោយសារតម្រូវការទីផ្សារខ្ពស់ពេក។

    ការកើនឡើងនូវតម្រូវការឧបករណ៍អេឡិចត្រូនិក បានធ្វើឲ្យក្រុមហ៊ុន Samsung ត្រូវតែពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន ដើម្បីរក្សាការកាន់កាប់លំដាប់កំពូលនៅលើទីផ្សារដដែល។ ដូច្នេះ ក្រុមហ៊ុននេះបានសម្រេចវិនិយោគនៅក្នុងខ្សែសង្វាក់ផលិតកម្មបន្ទះឈីបថ្មីមួយនៅរោងចក្រ Pyeongtaek របស់ខ្លួន ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែមុន។

    គួរបញ្ជាក់ផងដែរថា រោងចក្រ Pyeongtaek ត្រូវបានសាងសង់ប្រហែលជាពីរឆ្នាំមកហើយ ឯការផលិតបន្ទះឈីប V-NAND ជំនាន់ទីបួន បានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ2017 មកម្លេះ។ ដោយសារតម្រូវការកាន់តែខ្ពស់ ក្រុមហ៊ុន Samsung ត្រូវការការពង្រីកបន្ថែមនូវរោងចក្ររបស់ខ្លួនក្នុងទីក្រុង Xian ឲ្យបានក្នុងចុងខែនេះ ហើយសម្រាប់ខ្ទង់ចំណាយ គឺរហូតដល់ទៅ 7ពាន់លានដុល្លារឯណោះ។

    Fu

    ប្រភព៖ sammobile

    Share This Post:
    MPO4D jitutoto mpo4d Mpoplay