ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជំនាញផ្នែកច្បាប់ និងគោលនយោបាយ ចំនួន ៥ រូប

    BY soknita January 4, 2025
    ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជំនាញផ្នែកច្បាប់ និងគោលនយោបាយ ចំនួន ៥ រូប

    យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជំនាញផ្នែកច្បាប់ និងគោលនយោបាយ ចំនួន ៥ រូប ដើម្បីបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជម្រាបជូន សាធារណជនទាំងអស់ ជ្រាបថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥រូប មកបម្រើការងារពេញម៉ោងក្នុងមុខតំណែងជំនាញផ្នែកច្បាប់និង គោលនយោបាយ នៅទីស្តី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ បេក្ខជនត្រូវបំពេញលក្ខខណ្ឌនិងមានគុណវឌ្ឍ ដូចខាងក្រោម៖

    ១. លក្ខខណ្ឌ និងគុណវុឌ្ឍ

    -មានបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល

    -មានបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតផ្នែកនីតិសាស្ត្រ ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល (ជាការប្រសើរ)

    -មានសមត្ថភាពស្រាវជ្រាវ សរសេរ គិតវិភាគ និងដោះស្រាយបញ្ហា

    -មានចំណេះដឹងភាសាខ្មែរ និងភាសាអង់គ្លេសស្ទាត់ជំនាញ (និយាយ និងសរសេរជាផ្លូវការ)

    -មានផ្នត់គំនិតបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ការធ្វើការងារជាក្រុម និងដោយឯករាជ្យ

    -មានជំនាញប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងចេះរៀបចំផែនការកំណត់អាទិភាពការងារ

    -មានបទពិសោធន៍យ៉ាងតិច ១ (មួយ) ឆ្នាំ ពាក់ព័ន្ធនឹងផ្នែកនីតិសាស្ត្រ ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល

    -មានឆន្ទៈក្នុងការរៀនសូត្រ និងចាប់យកចំណេះដឹងថ្មីៗ

    -មានអត្តចរិតស្លូតបូត ស្មោះត្រង់ អត់ធ្មត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់បំពេញការងារ

    -មានអាកប្បកិរិយាល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងពុំមានជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម។

    ចំពោះលក្ខខណ្ឌ  និងព័ត៌មានលម្អិតសូបអានខ្លឹមសារខាងក្រោម៖

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay