ឧកញ៉ា ខេមរៈសិរីមន្ត ជូនថវិកា ១០០០ ដុល្លារ ដល់ «យូរ៉ូ» អ្នកផលិតវីដេអូកំប្លែង ដែលកំពុងសម្រាក់ព្យាបាលជំងឺនៅមន្ទីរពេទ្យ
- BY
- soknita
- January 4, 2025
តាមរយៈគណនីផ្ទាល់ខ្លួនរបស់ ឧកញ៉ា ខេមរៈសិរីមន្ត នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឧកញ៉ា ខេមរៈសិរីមន្ត ផ្ដល់ថវិកាចំនួន ១០០០ ដុល្លារ ជូន អ្នកផលិតវីដេអូដែលគ្រប់គ្នាស្គាល់ថា «Yuro Mong» ឬ «Yuro» ដែលតែងតែផ្ដល់សំណើចដល់អ្នកតាមដានវីដេអូរបស់លោករហូតមក។
ចំពោះ លោក ឧកញ៉ា ខេមរៈសិរីមន្ត បានបង្ហោះសារនៅលើគណនីផ្ទាល់ខ្លួនថា៖ «បងសូមជូនប្អូនប្រុស 1000$ (មួយពាន់ដុល្លារ) ដើម្បីសម្រួលថ្លៃព្យាបាលជំងឺរបស់ប្អូន ជូនពរប្អូនឆាប់ជាសះស្បើយ។ បើមានបងប្អូនណាស្គាល់លេខទូរស័ព្ទគាត់ ឬក៏ប្អូនបានឃើញផ្ទាល់ទាក់ទងមកបងផងដោយក្តីស្រលាញ់»។
គួរបញ្ចាក់ផងដែរថា Yuro អ្នកផលិតវីដេអូរូបនេះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយសាបញ្ហាជំងឺធ្ងន់ធ្ងរ និងខ្វះថវិកាក្នុងការព្យាបាលជំងឺផងដែរ៕
ប្រភព៖ Khemarak Sereymun
- Share This Post: