គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់) សម្រេចបាន ២៨,៧៦ភាគរយ គិតត្រឹមដំណាច់ខែធ្នូ ២០២៤
(ខេត្តកំពង់ចាម)៖ តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) សម្រេចបាន ២៨,៧៦% គិតត្រឹមដំណាច់ខែធ្នូ ២០២៤។

ដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ ៧ (រង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម) បានចុះត្រួតពិនិត្យវឌ្ឍនភាព ការងារគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) នៅកំណាត់ទី១ ដែលមានប្រវែង ១៩ គីឡូម៉ែត្រ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ។
គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥. ៤៨គ.ម ។ គិតត្រឹមដំណាច់ខែធ្នូ ២០២៤ នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង គិតត្រឹមដំណាច់ខែធ្នូ ២០២៤ សម្រេចបាន ២៨,៧៦% ហើយ៕




ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន