ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនស្ដ្រីពីរនាក់ ក្រោយបង្ហោះវីដេអូកាន់ដា.វតាមបណ្ដាញសង្គម

    BY January 5, 2025
    កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនស្ដ្រីពីរនាក់ ក្រោយបង្ហោះវីដេអូកាន់ដា.វតាមបណ្ដាញសង្គម

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងស្រាវជ្រាវ និងឃាត់ខ្លួនស្ដ្រីពីរនាក់ ដែលបង្ហោះវីដេអូកាន់ដា.វតាមបណ្ដាញសង្គម TikTok។

    ដោយអនុវត្តតាមបទបញ្ជានេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនស្ត្រី ២រូប ដែលមានតាំងស្ថិតនៅបុរីពិពភថ្មីកំបូលបី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ដែលបានថតវីដេអូ កាន់ដា.វបង្ហោះនៅលើបណ្ដាញសង្គម តិចតុក មកអប់រំណែនាំ ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គង នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay