សិល្បករសិល្បការិនីជាច្រើន បង្ហោះសារសោកស្តាយចំពោះមរណភាពរបស់ តារារ៉េប Ruthko ដែលជាការបាត់បង់នូវធនធានដ៏មានទេពកោសល្យមួយរូប
- BY
- soknita
- January 6, 2025
កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្ដាលឱ្យតារាចម្រៀងរ៉េបមួយរូបបានបាត់បង់ជីវិតនោះគឺ Ruthko ដែលមានឈ្មោះពិតថា ដាវិឌ ប្ញទ្ធិរុទ្រ ជាតារារ៉េបមួយរូបដែលកំពុងទទួលបានការគាំទ្រពីទស្សនិជនយ៉ាងច្រើន។
ចំពោះការចាកចេញទៅដ៏សែនឆ្ងាយរបស់ RuthKo សិល្បកររ៉េបរបស់កម្ពុជាដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ជាដំណឹងដ៏រន្ធត់ និងសោកសៅមួយ ចំពោះមិត្តរួមអាជីព និងអ្នកសិល្សៈជាច្រើន ព្រមទាំងបណ្ដាលអ្នកគាំទ្ររបស់លោកផងដែរ។
ដោយឡែក ការចាកចេញរបស់ Coach RuthKo ក៏ធ្វើឱ្យមិត្តរួមអាជីពក្នុងវិស័យរ៉េប និងបណ្ដាលអ្នកសិល្បៈជាច្រើនទៀត បានបង្ហាញអាម្មរណ៍ដ៏សោកសៅ និងនឹកនូវអនុស្សាវរីយ៍ជាច្រើនជាមួយតារារ៉េបរូបនេះ ជាពិសេសការបាត់បង់នូវធនធានមួយរូបដ៏ពូកែ និងមានទេពកោសល្យ។
សូមបញ្ចាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី បានកើតឡេីងរវាងរថយន្តម៉ាក LEXUS RX330 ពាក់ផ្លាកលេខ ខ.ម 2_4771 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យ RuthKo ជាអ្នកបើកបរម៉ូតូ០១នាក់ដែលជាតារាចម្រៀងបាត់បង់ជិវិត។បច្ចុប្បន្នអ្នកបើករថយន្តសមត្ថកិច្ចជំនាញចរាចរណ៍ឃាត់ខ្លួនយកមកសួរនាំដើម្បីចាតើការតាមនីតិវិធី៕
- Share This Post: