សិល្បៈ

ស្ថានទូតបារំាងប្រចាំកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះមរណភាពតារាចម្រៀងរ៉េប Ruthko ដែលជួបគ្រោះថ្នាក់ចរាចរណ៍

BY
soknita
January 6, 2025

ក្រោយការបាត់បង់នូវវត្តមាន តារាចម្រៀងរ៉េប RuthKo នៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នៅវេលាម៉ោង០១ និង៣០នាទី បានកើតឡើងរវាងរថយន្តម៉ាក LEXUS RX330 ពាក់ផ្លាកលេខ ខ.ម 2_4771 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យ RuthKo ជាអ្នកបើកបរម៉ូតូ បាត់បង់ជិវិតនៅកន្លែងកើតហេតុ។

ស្ថានទូតបារំាងប្រចាំកម្ពុជា បានសម្តែងនូវសមានទុក្ខចំពោះក្រុមគ្រួសារ សាច់ញាតិ អ្នកគាំទ្រ និងKlapYahandz ចំពោះការបាត់បង់លោក Ruthko តារារែបខ្មែរបារាំង ដែលបានទទួលមរណភាពកាលពីយប់មិញ។

លោក Ruthko បានចម្រើនវ័យនៅប្រទេសបារាំង ហើយនៅពេលត្រលប់មកកម្ពុជាវិញ លោកមានឈ្មោះបោះសំឡេងភ្លាមៗក្នុងនាមជាតារារែបកម្ពុជាមួយរូប។ បទចម្រៀង Stay the same របស់លោក ត្រូវបានថតជាខ្សែវីដេអូកាលពីឆ្នាំ២០២៣ដោយសមិទ្ធិករភាពយន្ត KIM Chapiron។

ប្រភព៖ Klapyahandz – ក្លាបយ៉ាហ៊ែន

Share This Post: