ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចូលរួមពិធីបុណ្យសពតារារ៉េប Ruth Ko និងលើកឡើងថាសោកស្តាយចំពោះការបាត់បង់នូវធនធានដ៏មានសមត្ថភាពមួយរូបនេះ

    BY soknita January 7, 2025
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចូលរួមពិធីបុណ្យសពតារារ៉េប Ruth Ko និងលើកឡើងថាសោកស្តាយចំពោះការបាត់បង់នូវធនធានដ៏មានសមត្ថភាពមួយរូបនេះ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ម៉ុង ឫទ្ធី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ តារារ៉េប Ruth Ko ដែលបានបាត់បង់ជីវិត កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលកើតឡើងនៅវេលាម៉ោង ០១ និង៣០នាទី កើតឡើងរវាងរថយន្តម៉ាក LEXUS RX330 ពាក់ផ្លាកលេខ ខ.ម 2_4771 ជាមួយម៉ូតូ ម៉ាក TVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមរយៈគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ម៉ុង ឫទ្ធី បានឱ្យដឹងថា «វេលាម៉ោង ១១ព្រឹក នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ មកចូលរួមក្នុងពិធីបុណ្យសពក្មួយ ដាវិឌ ប្ញទ្ធិរុទ្រ (Ruth Ko) ដែលបានទទួលមរណភាពក្នុងជន្មាយុ ២៤ឆ្នាំ កាលពីថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ ២០២៥ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងវិថី៦០ម៉ែត្រ ថ្វីត្បិតតែយើងមិនដែលបានស្គាល់គ្នាពីមុនមកក៏ដោយចុះ វត្តមានពូនៅពេលនេះគីសបញ្ជាក់ឱ្យឃើញថាពូមានការសោកស្តាយធនធានមនុស្សដូចក្មួយនេះខ្លាំងណាស់»។

    សូមបញ្ចាក់ផងដែរថា ពិធីបុណ្យសពរបស់ តារារ៉េប Ruth Ko ក៏មានវត្តមានសិល្បករ និងសិល្បការិនី ព្រមទាំងតារាចម្រៀងរ៉េបក្នុងប្រទេសកម្ពុជាជាច្រើនបានចូលរួម ជូនដំណើរដល់ តារារ៉េប Ruth Ko ដែលជាធនធានដ៏មានសមត្ថភាព និងទេពកោសល្យមួយរូបក្នុងវិស័យចម្រៀងរ៉េប៕

    ប្រភព៖ ឯកឧត្តម ម៉ុង ឫទ្ធី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay