លេចធ្លាយរូបរាង OnePlus 7 នៅក្នុងវីដេអូចម្រៀងរបស់ឥណ្ឌា បង្ហាញយ៉ាងច្បាស់ក្រឡែតគឺគ្មានក្បាលឆកឡើយ
- April 30, 2019
OnePlus 7 និង OnePlus 7 Pro ត្រូវបានគេគ្រោងនឹងចេញជាផ្លូវការនៅថ្ងៃទី 14 ខែឧសភា ខែក្រោយនេះហើយ។ តាមរបាយការណ៍ថ្មីៗបានបង្ហាញថា OnePlus 7 នឹងមានការរចនាម៉ូតអេក្រង់ធំ ដែលមានកាមេរ៉ាក្រោយដូចស្មាតហ្វូន OnePlus 6T ហើយសម្រាប់ OnePlus 7 Pro នឹងមានកាមេរ៉ាក្រោយចំនួនបីគ្រាប់ ។ ហើយស្មាតហ្វូនទាំងពីរម៉ូឌែលនេះ នឹងគ្មានក្បាលឆកនៅលើអេក្រង់ទៀតឡើយ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាលោតចេញមកខាងលើវិញ ។ OnePlus 7 បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងរបស់តារាឥណ្ឌា Neha Bhasin ។
នៅក្នុងវីដេអូនោះដែរ គេឃើញថា OnePlus ដែលនៅក្នុងដៃតារាចម្រៀងឥណ្ឌាកំពុងកាន់នោះ ត្រូវបានគេឃើញថា មានកាមេរ៉ាខាងក្រោយពីរគ្រាប់ និងផ្នែកអេក្រង់មិនមានឆកនោះឡើយ ។ ស្មាតហ្វូននៅក្នុងវីដេអូនេះអាចជា OnePlus 7 ដែលនឹងមានតម្លៃធូរថ្លៃ ដោយសារតែផ្នែកអេក្រង់វាមិនសូវជាល្អដូច OnePlus 7 Pro ឡើយ ។ សម្រាប់មុខងារផ្សេងៗទៀតវាអាចនឹងមានភាពដូចគ្នាច្រើន រីឯរូបភាពរបស់ OnePlus 7 Pro វិញក៏ត្រូវបានគេប្រទះឃើញជាមួយនឹងរូបថតផ្ទាល់របស់លោកនាយកប្រតិបត្តិ Pete Lau ដែលបានដាក់ OnePlus 7 Pro នៅលើតុ ហើយផ្កាប់ផ្នែកអេក្រង់ចុះ ដោយយើងមើលឃើញច្បាស់នូវផ្នែកខាងក្រោយជាមួយនិងកាមេរ៉ាបីគ្រាប់ ។
របាយការណ៍ថ្មីនេះបានបង្ហាញថា OnePlus 7 នឹងមានអេក្រង់ 6.4 អ៊ីញ កម្រិតបង្ហាញរូបភាព HD+ Snapdragon 855 SoC កាមេរ៉ា 48 មេហ្គាភិចសែល និងមួយទៀត 5 មេហ្គាភិចសែល មានថ្មទំហំ 3700mAh ដែលមានបច្ចេកវិទ្យាសាកថ្មលឿន 20 វ៉ាត់ ផងដែរ និងទំហំ RAM 6GB អង្គផ្ទុកទិន្នន័យ 128GB / RAM 8GB មានអង្គផ្ទុកទិន្នន័យ 256GB ។ OnePlus 7 Pro វិញមានអេក្រង់ទំហំ 6.7 អ៊ីញ ប្រភេទ AMOLED កម្រិតបង្ហាញរូបភាព Quad HD Plus ប្រើប្រាស់បន្ទះឈីប Snapdragon 855 កាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល ពីរគ្រាប់ និង 16 មេហ្គាភិចសែល មួយគ្រាប់ មានទំហំថ្ម 4000mAh ជាមួយនឹងការសាកថ្មលឿន 30 វ៉ាត់ ផងដែរ ។ ហើយសម្រាប់ OnePlus 7 Pro នេះអាចនឹងមានម៉ូឌែល RAM 12GB អង្គផ្ទុកទិន្នន័យ 256GB ផងដែរ ។ OnePlus 7 នេះអាចនឹងមាន OnePlus 7 Pro 5G មកជាមួយគ្នាដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gizmochina
- Share This Post:










