ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមក្មេងទំនើង ៣០នាក់ ប្រព្រឹត្តបទល្មើស ១៣ករណីផ្សេងគ្នា ត្រូវបានបង្ក្រាបក្នុងរយៈពេល ៥ថ្ងៃ

    BY soknita January 8, 2025
    ក្រុមក្មេងទំនើង ៣០នាក់ ប្រព្រឹត្តបទល្មើស ១៣ករណីផ្សេងគ្នា ត្រូវបានបង្ក្រាបក្នុងរយៈពេល ៥ថ្ងៃ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមក្មេងទំនើងត្រូវបានបង្ក្រាបក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី ០៣ រហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ ដោយមានការហការរវាង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន ៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ១៣ករណីផ្សេងគ្នា។

    តាមការបញ្ចាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា ដោយបានការអនុញ្ញាតពីឯកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងការងារផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមក្មេងទំនើង ដែលត្រូវបានបង្រ្កាបក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី ០៣ រហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន ៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ១៣ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៣០នាក់នេះរួមមាន:

    -ទី១៖ ខណ្ឌដង្កោ ចំនួន៤ករណី ក្នុងនោះមាន ប្លន់ ២ករណី ឃាត់ខ្លួន ២នាក់ (ប្រភេទក្មេងទំនើង និងហិង្សា ដោយចេតនា២ករណី ឃាត់ខ្លួន ៦នាក់) (ប្រភេទក្មេងទំនើង)

    -ទី២៖ ខណ្ឌបឹងកេងកង ចំនួន២ករណី ក្នុងនោះមាន លួច១ករណី ឃាត់ខ្លួនម្នាក់ និងហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់

    -ទី៣៖ ខណ្ឌទួលគោក ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់

    -ទី៤៖ ខណ្ឌដូនពេញ ចំនួន១ករណីលួច ឃាត់ខ្លួន៥នាក់

    -ទី៥៖ ខណ្ឌសែនសុខ ចំនួន១ករណី លួច ឃាត់ខ្លួនម្នាក់

    -ទី៦៖ ខណ្ឌពោធិ៍សែនជ័យ ចំនួន២ករណី ក្នុងនោះករណីហិង្សាដោយចេតនា ១ករណី ឃាត់ខ្លួនម្នាក់ និងលួច ១ករណី ឃាត់ខ្លួនបានម្នាក់

    -ទី៧៖ ខណ្ឌ៧មករា ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់

    -ទី៨៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយខណ្ឌសែនសុខ ករណីហិ.ង្សានិងកាប់ប្លន់ម៉ូតូ ០១ករណី ឃាត់ខ្លួន ១០នាក់ (ក្មេងទំនើង) TEAM ៩៨ លូ៥)។

    ក្រោយឃាត់ខ្លួន និងបញ្ចប់ការសួរនាំ ក្រុមជនសង្ស័យទាំងអស់នេះរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay