ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មានសហការជាមួយសកលវិទ្យាល័យភ្នំពេញអន្តរជាតិ បណ្តុះបណ្តាលជំនាញសារព័ត៌មាន និងសោតទស្សន៍ ជាលើកដំបូង

    BY soknita January 8, 2025
    ក្រសួងព័ត៌មានសហការជាមួយសកលវិទ្យាល័យភ្នំពេញអន្តរជាតិ បណ្តុះបណ្តាលជំនាញសារព័ត៌មាន និងសោតទស្សន៍ ជាលើកដំបូង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្រសួងព័ត៌មានបានសហការជាមួយសកលវិទ្យាល័យភ្នំពេញអន្តរជាតិបង្កើតមហាវិទ្យាល័យថ្មីមួយគឺ «មហាហាវិទ្យាល័យ សារព័ត៌មាន និងសោតទស្សន៍» ដែលនឹងបើកឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ចូលរៀននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។

    យោងតាមប្រភពពីសកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានបង្ហាញថា «មហាវិទ្យាល័យ សារព័ត៌មាន និងសោតទស្សន៍» មានបង្រៀនជំនាញដូចជា សារព័ត៌មាន (Multimedia Journalism ), គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ (Media Management), ប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media) និង ទំនាក់ទំនងសាធារណៈ (Public Relations) ។ ចំពោះសាស្ត្រាចារ្យ គឺមកពីក្រសួងព័ត៌មាន ហើយសម្រាប់និស្សិតដែលសិក្សាជំនាញខាងលើ មានឱកាសបានទៅហ្វឹកហាត់ការងារដោយផ្ទាល់នៅក្រសួងព័ត៌មានទៀតផង។

    គួរបញ្ជាក់ថា មហាវិទ្យាល័យ សារព័ត៌មាន និងសោតទស្សន៍ នៃសកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ គឺជាមហាវិទ្យាល័យដែលបណ្តុះបណ្តាលកម្រិតបរិញ្ញាប័ត្រខាងសារព័ត៌មានដំបូងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

    យោងតាមប្រសាសន៍របស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាង ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា បច្ចុប្បន្នមានប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់នៅកម្ពុជា ដែលបានបង្ហាញឱ្យឃើញពីភាពរីកចម្រើន និងសិទ្ធិសេរីភាពសារព័ត៌មាន ប៉ុន្តែផ្ទុយទៅវិញបើយើងគិតដល់គុណភាពគឺនៅមានកម្រិតនៅឡើយ ។

    នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ក្នុងការបង្កើតឱ្យមានមហាវិទ្យាល័យ សារព័ត៌មាន និងសោតទស្សន៍ ព្រោះមហាវិទ្យាល័យនេះ នឹងចូលរួមធ្វើឱ្យកម្ពុជាមាន ធនធានមនុស្ស ក៏ដូចជាកសាងអ្នកបន្តវេនក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ប្រកបដោយគុណភាព សមត្ថភាព និងចំណេះជំនាញពិតប្រាកដ ដើម្បីចូលរួមបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើវិស័យព័ត៌មាននៅកម្ពុជា ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay