ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកបើកឡានបុកម៉ូតូសណ្ដោងរុឺម៉ក នៅលើស្ពានជ្រោយចង្វារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាស់ឃើញជាតិអាល់កុល ០.៦៨mg/L

    BY soknita January 9, 2025
    អ្នកបើកឡានបុកម៉ូតូសណ្ដោងរុឺម៉ក នៅលើស្ពានជ្រោយចង្វារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាស់ឃើញជាតិអាល់កុល ០.៦៨mg/L

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកបើកឡានបុកម៉ូតូសណ្ដោងរឺម៉ក នៅលើស្ពានជ្រោយចង្វារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាស់ឃើញជាតិអាល់កុល ០.៦៨mg/L។

    តាមការបញ្ជាក់បន្ថែមរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីគ្រោះចរាចរណ៍មួយនេះកើតឡើងរវាងរថយន្ត TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5830 បើកបុកពីក្រោយម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងម៉ាក SIRUS ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យរបួសធ្ងន់ ០៤នាក់ រងរបួសស្រាល ០៨នាក់ រថយន្តនិងម៉ូតូសណ្ដោងរឺម៉ក ខូចធ្ងន់។ ហេតុការណ៍កើតឡើង កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០០:១៥នាទី នៅលើផ្លូវស្ពានមិត្តភាពកម្ពុជាជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

    បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ០.៦៨mg/L។ បច្ចុប្បន្នអ្នកបើកបររថយន្តខាងលើ ត្រូវសមត្ថកិច្ចជំនាញកំពុងសួរនាំ និងបន្តអនុវត្តតាមនីតិវិធី៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay