ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិទ្យាស្ថានចំនួន ៣ ក្នុងខេត្តបាត់ដំបង បានបណ្តុះជំនាញពិត្រប្រាកដ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ វិនិយោគិននៅកម្ពុជា

    BY soknita January 11, 2025
    វិទ្យាស្ថានចំនួន ៣ ក្នុងខេត្តបាត់ដំបង បានបណ្តុះជំនាញពិត្រប្រាកដ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ វិនិយោគិននៅកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោក ទីន សារាវុទ្ធ អភិបាលរង ខេត្តបាត់ដំបង មានប្រសាសន៍ ក្នុងកិច្ចប្រជុំ ស្តីពីកម្មវិធី សញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថាន សាធារណ: និងវិស័យឯកជន កាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេស បាត់ដំបង ថា វិទ្យាស្ថានចំនួន ៣ ក្នុងខេត្តបាត់បង បាននិងកំពង់ដុតដៃ ដុតជើងរួមសហការគ្នា ក្នុងការបណ្តុះបណ្តាល ដល់សិស្ស និស្សិតយុវជន ឱ្យមានជំនាញពិតច្បាស់លាស់ ដើម្បីឆ្លើយតបទៅ និងការចង់បាន របស់អ្នកចង់មកវិនិយោគ នៅកម្ពុជាយើង។

    បន្ទាប់ពីរដ្ឋាភិបាលប្រកាសដាក់ឲ្យ អនុវត្តន៍កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេសដល់យុវជនមក ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់មក វិទ្យាស្ថានយើងខ្ញុំ មានផែនកាបណ្តុះបណ្តាល សិស្សចំនួន ៤៥០ នាក់ បានបើកវគ្គពីថ្ងៃទី ១៥ ខែមករា រហូតដល់ចុងឆ្នាំ ២០២៤នេះ វិទ្យាស្ថានសម្រេច បណ្តុះបណ្តាលសិស្សបានចំនួន ៧២៨នាក់ ស្រី ២៣០នាក់ គឺលើសផែនការ ក្នុងឆ្នាំ ២០២៤។ សម្រាប់ឆ្នាំ ២០២៥ កំពង់ជ្រើសរើសសិស្សបន្តរាល់ខែ និងបើកវគ្គបណ្តុះបណ្តាល សិស្សចំនួន ១៧៧នាក់ ស្រី ៣០នាក់ នៅថ្ងៃទី ២ខែមករា ឆ្នាំ២០២៥។

    លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះគឺក្នុងគោលបំណង ចង់ឲ្យប្អួនៗ ជាសិស្សនិស្សិត នមកពីវិទ្យាល័យ មោងឬស្សី សង្កែរ និងអ្នកពាក់ព័ន្ធ ទទួលបានព័ត៌មាន នៅសាលាបច្ចេកទេសក៏ដូចជាចង់ឲ្យក្រុមហ៊ុន សហគ្រាស ផ្តល់មតិយោបល់ ថាតើក្រុមហ៊ុន ចង់បានអ្វីពីប្អូនៗ ចង់រកការងារធ្វើ ហើយត្រូវត្រៀមលក្ខណ:អ្វីខ្លះ ដើម្បីទៅធ្វើការ នៅកន្លែងពួកគាត់។ទាំងនេះ ជាការរួមចំណែក សម្រេចគោលនយោបាយ របស់រាជរដ្ឋាភិបាល នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay