អភិបាលខេត្ត លោក គីម រិទ្ធី៖ អាកាសធាតុនៅខេត្តព្រះវិហារត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ ⁰C
(ព្រះវិហារ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ យោងតាមចុះផ្សាយរបស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា អាកាសធាតុត្រជាក់ខ្លាំងនៅខេត្តព្រះវិហារ សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ ⁰C។

លោក ក៏បានបន្ថែមផងដែរថា “សប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ។
ការប្រុងប្រយ័ត្ន៖
– ពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់
– ផឹកទឹកក្តៅឱ្យបានច្រើន
– ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការឆេះ
– បើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម
សូមបងប្អូនជួយគ្នាមើលថែសុខភាព និងមនុស្សជាទីស្រលាញ់ ដើម្បីឆ្លងកាត់រដូវត្រជាក់នេះទៅបានដោយសុវត្ថិភាព”។
គួររំលឹកផងដែរ ក្រសួងធនធានទឹក និងឧតុនិយម បានជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ និងចុះត្រជាក់ខ្លាំង ដោយរងសម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា៕



ប្រភព៖ លោក គីម រិទ្ធី