ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រុសស្រី ចំនួន០២ក្រុម ត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយមានទំនាស់ពាក្យសម្តីគ្នានៅហាងមួយកន្លែង

    BY soknita January 13, 2025
    ក្រុមប្រុសស្រី ចំនួន០២ក្រុម ត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយមានទំនាស់ពាក្យសម្តីគ្នានៅហាងមួយកន្លែង

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹថា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ មានក្រុមប្រុសស្រី ចំនួន ០២ក្រុម មានទំនាស់ពាក្យសម្តីជាមួយគ្នានៅហាងមួយកន្លែង រួចក៏បានរុញគ្នាទៅវិញទៅមក។

    តាមការបញ្ជាក់បន្ថែមរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០៣:០០នាទីទាបភ្លឺ មានករណីទំនាស់ពាក្យសម្តីរួចក៏រុញគ្នាទៅវិញទៅមក រវាងមក្មេងៗប្រុសស្រី ចំនួន០២ក្រុម ម្ខាងមានគ្នាចំនួន ០៣នាក់ និងម្ខាងទៀតមានគ្នា ០៥នាក់ នៅចំណុចហាងផឹកស៊ីយីហោ ២៥២ ផ្លូវ២៥២ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

    ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយនាំខ្លួនភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំ បន្ទាប់ពីសួរនាំរួចភាគីទាំងសងខាងបានសំណូមពរដល់សមត្ថកិច្ចសុំសម្របសម្រួលដើម្បីបញ្ចប់ជម្លោះដោយមិនធ្វើការប្តឹងផ្តល់គ្នា។
    ដោយឃើញថាករណីនេះជាករណីជម្លោះតូចតាច ទើបសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាភាគីទាំងសងខាង រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay