អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនក្រុម ធូកម៉ូស និង ក្រុម (GK) ចំនួន ០៨នាក់ ពាក់ព័ន្ធករណីក-ាប់ប្ល-ន់យកម៉ូតូ និងក-ាប់យកផ្លាកលេខម៉ូតូ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ និងកាប់យកផ្លាកលេខម៉ូតូម៉ូតូ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមរយៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងបន្ថែមថា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ដែលមានក្រុមឈ្មោះ ធូកម៉ូស (TM) និងក្រុម (GK) ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ និងកាប់យកផ្លាកលេខម៉ូតូម៉ូតូ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង ០១:៣០នាទីយប់ នៅចំណុចភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ចំពោះក្រុមក្មេងទំនើងទាំង ០៨នាក់ ត្រូវបានឃ្លាត់ខ្លួន៖
១-ឈ្មោះ សាំ ហេង ភេទប្រុស មុខរបរកម្មកររោងចក្រ។
២-ឈ្មោះ វណ្ណ សុផៃណារិទ្ធ ភេទប្រុស។
៣-ឈ្មោះ កែ ហេងឡេង ភេទប្រុស មុខរបរសិស្ស។
៤-ឈ្មោះ កប ភ័ស ភេទប្រុស មុខរបរកម្មកររោងចក្រ ។
៥-ឈ្មោះ ឆែម ខេមរ: ហៅ ទុយ ភេទប្រុស មុខរបរកម្មកររោងចក្រ ។
៦-ឈ្មោះ ប៉ុន វីន ភេទប្រុស មុខរបរកម្មកររោងចក្រ ។
៧-ឈ្មោះ តឿ គឹមឆាយ ភេទប្រុស មុខរបរកម្មររោងចក្រ ។
៨-ឈ្មោះ ឈុត វារីន ភេទប្រុស មុខរបរកម្មកររោងចក្រ ។
ដោយឡែក សម្ភារដែលខូចខាតមាន ម៉ូតូម៉ាក ស៊ុសស៊ុយគី និច ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 1AD 0143, ម៉ូតូម៉ាហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AE-0464។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ