ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេលមួយឆ្នាំ ២០២៤ ក្រសួងយុត្តិធម៌ ចាត់ការសំណុំរឿងគ្រឿ-ង-ញៀ.នរួចរាល់ ជិត៩០ភាគរយ

    BY soknita January 14, 2025
    រយៈពេលមួយឆ្នាំ ២០២៤ ក្រសួងយុត្តិធម៌ ចាត់ការសំណុំរឿងគ្រឿ-ង-ញៀ.នរួចរាល់ ជិត៩០ភាគរយ

    យោងតាមការចុហះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ក្នុងសំណុំរឿងគ្រឿងញៀន ទាំងចាស់ ទាំងថ្មី ដែលមានចំនួន ២៤ ៦៥១ ត្រូវបានតុលាការទូទាំងប្រទេសចាត់ការរួចរាល់បានចំនួន ២២០២២ ស្មើនឹង ៨៩,៣៤ភាគរយ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផល រយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងយុត្ដិធម៌ ឯកឧត្ដម សេង ឌីណា មានប្រសាសន៍ថា សម្រាប់សំណុំរឿងគ្រឿងញៀននេះ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ “តម្លាភាព” ដោយបានចេញសេចក្តីប្រកាសព័ត៌មានជាប់ជាប្រចាំ។

    ឯកឧត្ដមបានអះអាងថា ចំពោះចំណាត់ការសំណុំរឿងគ្រឿងញៀននៅគ្រប់ដំណាក់កាលនៃនីតិវិធី របស់អយ្យការ និងតុលាការ ដើម្បីបញ្ចៀសបាននូវការមិនទុកចិត្តគ្នាក្នុងចំណោមស្ថាប័នអនុវត្តន៍ និងម្យ៉ាងទៀត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវ ពីសំណាក់ស្ថាប័នអនុវត្តន៍ច្បាប់ទៅកាន់សាធារណជន។ ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ថា៖ «ចំណាត់ការសំណុំរឿងគ្រឿងញៀន ត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវអភិក្រម “ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង “ស្អាតស្អំ” ដោយរហូតមកដល់ពេលនេះ ពុំទាន់រកឃើញថា មានភាពមិនប្រក្រតីណាមួយនៅឡើយ ពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងគ្រឿងញៀន»។

    ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានបញ្ជាក់បន្ថែមថា ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន និងចៀសវាងនូវរាល់សកម្មភាព ទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ។ ទន្ទឹមនេះ ឯកឧត្ដមក៏បានលើកទឹកចិត្តឱ្យបន្តផ្តល់កិច្ចសហការរាយការណ៍ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ពីសំណាក់សាធារណជន បណ្តាញសារព័ត៌មាន ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តអនុវត្តន៍ច្បាប់ដោយម៉ឺងម៉ាត់ នៅក្នុងសំណុំរឿងគ្រឿងញៀននេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay