ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីសុីម៉ាក់២រូប បានបាត់បង់ជីវិតក្នុងប្រតិបត្តិការបោសសម្អាតមីន រំដោះដីស្រែរបស់ប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យ

    BY soknita January 16, 2025
    មន្ត្រីសុីម៉ាក់២រូប បានបាត់បង់ជីវិតក្នុងប្រតិបត្តិការបោសសម្អាតមីន រំដោះដីស្រែរបស់ប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យ

    យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការពលីជីវតរបស់មន្ត្រីជំនាញអង្គភាព CMAC ចំនួន២រូប ក្នុងករណីឧបទ្ទវហេតុផ្ទុះមីនតោនក្នុងពេលកំពុងប្រតិបត្តិការ នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។

    តាមការបញ្ជាក់របស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០៧:៤៥នាទី មានករណីឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឲ្យអ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាព CMAC ប្រចាំទិសខេត្តឧត្តរមានជ័យ ចំនួន ២រូបគឺ លោក ពៅ នេពីន និងលោក អឿន ចាន់ណារ៉ា បានពលីជីវិតនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ ដោយសារឃាតករលាក់មុខដ៏កំណាចឃោរឃៅនេះ ក្នុងពេលដែលកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីន រំដោះដីស្រែរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ។

    មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សូមសម្តែងនូវការសោកស្តាយយ៉ាងពន់ពេក និងសូមចូលរួម មរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់កូន បង ប្អូន ជាទីស្រឡាញ់ប្រកបដោយ ព្រហ្មវិហារធម៌ ជាពិសេសការបាត់បង់អ្នកឯកទេសបោសសម្អាតមីន ដែលបានខិតខំបំពេញភារកិច្ចយ៉ាងអង់ អាចក្លាហាន និងមានការគោរពអនុវត្តន៍វិន័យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រយោជន៍ដើម្បីបម្រើបុព្វ ហេតុមនុស្សធម៌ក្នុងការរុករកនិងកម្ទេចចោលគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចេញពីទឹកដីនៃព្រះរាជា ណាចក្រដ៏បវរនេះ។ នេះជាការបាត់បង់មន្ត្រីជំនាញដែលបានចូលរួមលះបង់ក្នុងបុព្វហេតុសុខសន្តិភាព សុវត្ថិ- ភាព និងការអភិវឌ្ឍរបស់ប្រជាជននិងប្រទេសជាតិ។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធលោក ពៅ នេពីន និង លោក អឿន ចាន់ណារ៉ា សូមបានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

    ប្រភព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay