ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលរាជធានីភ្នំពេញ បំភ្លឺករណីផ្សព្វផ្សាយថា «ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល» នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

    BY soknita January 17, 2025
    ស្នងការនគរបាលរាជធានីភ្នំពេញ បំភ្លឺករណីផ្សព្វផ្សាយថា «ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល» នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥  បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺ ជុំវិញករណីស្ត្រីម្នាក់ ដែលមានអាខោន TikTok ឈ្មោះ Navin Kong បានបង្ហោះវីដេអូ ដែលមានខ្លឹមសារថា «ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល»នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

    បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានមួយនេះ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន ០២រូប មកសាកសួរបំភ្លឺជំវិញការចោទប្រកាន់របស់ស្ត្រីខាងលើ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច. ពាក់ព័ន្ធករណីនេះដែរ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក Scoopy ពណ៌ ស ពាក់ផ្លាកលេខ តាកែវ 1V-0441 និងកង់ បណ្តាលឱ្យមានរបួសស្រាលចំនួន ០២នាក់ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ២២:៣០នាទីកន្លងទៅ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ វាស់វែង និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយបានអញ្ជើញភាគីទាំងសងខាង ដើម្បីដោះស្រាយតាមនីតិវិធី។

    ក្រោយសាកសួរនាំរួច ភាគីទាំងសងខាងបានយល់សម្របសម្រួល ឯកភាព ដោយភាគីអ្នកតំណាងម្ចាស់ម៉ូតូយល់ព្រមសងសំណងចំនួន ៣០០.០០០រៀល (៣០ម៉ីនរៀល) ដល់ភាគីអ្នកជិះកង់ ចំណែកប្រាក់ចំនួន ១៥ម៉ឺនរៀល ខាងភាគីអ្នកតំណាងម្ចាស់ម៉ូតូបានជួយឧបត្ថម្ភដល់មន្ត្រីផ្នែកជំនាញ ដោយស្ម័គ្រចិត្តដោយឃើញសមត្ថកិច្ចបានប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយបញ្ហាជូនគាត់ ដោយសមត្ថកិច្ចមិនបានទាមទារថវិកាពីគាត់នោះទេ ចំណែក៥ម៉ឺនរៀលទៀត គឺថ្លៃឈ្នួលរ៉ឺម៉កឯកជនដឹកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីដោះស្រាយបញ្ចប់រឿង សមត្ថកិច្ចប្រគល់ម៉ូតូឱ្យទៅអ្នកតំំណាងម្ចាស់ម៉ូតូ។ ទើបបន្ទាប់មកមានវត្តមានស្ត្រីម្នាក់ ដែលមានអាខោន TikTok ឈ្មោះ Navin Kong ដែលជាសាច់ញាតិភាគីម៉ូតូ បានមកនិយាយលេងជាមួយសមត្ថកិច្ច ហើយមិនបានសួរហេតុផលចំពោះសមត្ថកិច្ចនោះទេ បន្ទាប់មកក៏ជម្រាបលា សមត្ថកិច្ចទៅផ្ទះវិញ។

    លុះដល់ត្រឡប់ទៅដល់ផ្ទះស្ត្រីរូបនោះក៏បានបង្ហោះវីដេអូចោទប្រកាន់សមត្ថកិច្ចដូចខាងលើ។ ជុំវិញការចោទប្រកាន់នេះ សមត្ថកិច្ចក៏បានធ្វើការទំនាក់ទំនងបុរសអ្នកតំណាងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺចំពោះស្រ្តីខាងលើបង្ហោះតាមបណ្តាញ TikTok ចោទប្រកាន់សមត្ថកិច្ច តែអ្នកតំណាងម្ចាស់ម៉ូតូមិនព្រមចូលខ្លួនដោះស្រាយ ដោយលើកហេតុផលថារវល់ការងារមិនមានពេលជួបសមត្ថកិច្ចនោះទេ ដោយឡែកចំពោះស្ត្រីម្នាក់ ដែលមានអាខោន TikTok ឈ្មោះ Navin Kong បានបង្ហោះវីដេអូចោទប្រកាន់សមត្ថកិច្ច សមត្ថកិច្ចក៍បានទំនាក់ទំនងឲ្យចូលខ្លួនដើម្បីបំភ្លឺដោះស្រាយ តែសមត្ថកិច្ចបានទំនាក់ទំនងជាច្រើនដង ដោយស្ត្រីរូបនោះមិនបានសហការចូលមកបំភ្លឺដោះស្រាយនោះទេ។ ពាក់ព័ន្ធករណីនេះដែរ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការព្រមាន និងធ្វើកិច្ចសន្យាជាមួយមន្ត្រីផ្នែកជំនាញ កុំឱ្យប៉ះពាល់យកថវិកាពីប្រជាពលរដ្ឋ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay