ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ១២០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រ

    BY soknita January 17, 2025
    ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ១២០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាវាទេសចរណ៍បរទេស ០១គ្រឿងបាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត១២០០នាក់ ស្មើនឹង ២៦សញ្ជាតិ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Riviera បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥។

    តាមមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ Riviera មានសញ្ជាតិ Marshall Island មានបណ្តោយ ២៣៩,៣០ម៉ែត្រ ទទឹង ៣២,២០ម៉ែត្រ ជម្រៅទឹក៧,៤០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន១ ១៣០នាក់ ស្រី ៥៨៥នាក់ ស្មើនឹង២៦សញ្ជាតិ និងមាននាវិកសរុបចំនួន៧៥៦នាក់ ស្រី១៦៥នាក់ ស្មើនឹង ៤៨សញ្ជាតិ។ នាវាទេសចរណ៍ Riviera បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង០៨៖៤០នាទី ព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

    ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Riviera ដែលមានសញ្ជាតិច្រើនជាងគេគឺ USA ៧៩២នាក់ Canada ១៣៨នាក់ ក្រៅពីនោះមានសញ្ជាតិផ្សេងៗ។ ក្នុងចំណោមភ្ញៀវទេសចរបរទេសជិត១២០០នាក់ មានភ្ញៀវទេសចរចុះពីនាវាចូលមកក្នុងប្រទេសកម្ពុជា ចេញទៅទស្សនកិច្ចអង្គរ ខេត្តសៀមរាប មានចំនួន៣២នាក់ ស្រី១៥នាក់ ស្មើនឹង ០២សញ្ជាតិ។ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងក្រុងនៃខេត្តព្រះសីហនុ ដូចជា តំបន់ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ ក្រុងព្រះសីហនុ តំបន់ឆ្នេរសមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ តំបន់អភិឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) និងទស្សនកិច្ចសាលាបឋមសិក្សាបិតត្រាំង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    ក្នុងដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរបរទេសនៅខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលការការពារសន្តិសុខ សុវត្ថិភាពសាធារណៈពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay