ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំភ្លឺព័ត៌មាន ករណីថា«ម្តាយចាប់កូនទៅផ្ទះតែកូនមិនព្រមទៅ»

    BY Nisaiy KN January 19, 2025
    ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំភ្លឺព័ត៌មាន ករណីថា«ម្តាយចាប់កូនទៅផ្ទះតែកូនមិនព្រមទៅ»

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានឱ្យថា វេលាម៉ោង១៣និង១០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីម្តាយចាប់កូនទៅផ្ទះ តែកូនមិនព្រមទៅ ស្ថិតនៅក្រុម១៩ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

    ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមទៀតថា ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានចុះទៅដល់​ និងបានអញ្ជើញម្តាយ​ កូនមកកាន់ប៉ុស្តិ៍នគរបាល​ ទេីបបានឱ្យដឹងថា ៖ ម្តាយឈ្មោះ ង្វៀង ធីមីញ៉ុង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល និងកូនឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅ ម្តុំ៣៣៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    ដោយម្តាយគ្រាន់តែចង់នាំកូនទៅផ្ទះ ខ្លាចកូនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែកូនមិនព្រមទៅ​ ដោយបានឆ្លើយថា គាត់មិនប្រើប្រាស់គ្រឿងញៀទេ គាត់មកធ្វើការដើម្បីចិញ្ចឹមគ្រួសារ ។ បន្ទាប់ពីការសួរនាំ​ កម្លាំងប៉ុស្តិ៍ក៍បានធ្វើការអប់រំ​ភាគីទាំងពីរដូចខាងក្រោម៖
    -ម្តាយ និងឪពុកមិនឲ្យប្រើហឹង្សាមកលើកូន
    -កូនមិនត្រូវបង្កភាពឆោឡោ ទីសាធារណៈ ធ្វើឲ្យមានការភាន់ច្រឡំតទៅទៀត៕


    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    Share This Post: