ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីបទល្មើសជាក់ស្ដែង(ក្មេងទំនើង) ចរាចរណ៍អាវុធផ្សេងៗថតបង្ហោះក្នុងបណ្ដាញសង្គម
(សៀមរាប)៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានស្រាវជ្រាវ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី(ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូរជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ៣នាក់។

ជនសង្ស័យចំនួន ០៣នាក់ មានដូចជា៖
១.ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
២.ឈ្មោះ បាន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាអ្នកកាន់កាំបិតបុ័ងតោ) ។
៣.ឈ្មោះ យ៉ង ចំណាន អាយុ១៥ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាម្ចាស់កាំបិតបុ័ងតោ) បានថតវីដេអូរបង្ហោះលើបណ្ដាញសង្គម នៅចំណុចផ្ទះរបស់ឈ្មោះ បាន សីហា នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យទាំង០៣នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅស្នាក់ការនគរបាលអចិន្ត្រៃយ៍២ ដោយឡែកបក្ខពួកម្នាក់ទៀត ឈ្មោះ ជា សុភ័ក្រ ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ (បច្ចុប្បន្នគេចខ្លួន) ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប