ព័ត៌មានជាតិ
មន្ទីរពេទ្យ ហ្លួងម៉ែ នឹងផ្ដល់ការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន (HPV) ដល់កុមារីអាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃ (ចំនួនមានកំណត់)
BY soknita
January 20, 2025
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ មន្ទីរពេទ្យ ហ្លួងម៉ែ បានឱ្យដឹងថាខាង មន្ទីរពេទ្យ ហ្លួងម៉ែ នឹងផ្ដល់ការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន (HPV) ដល់កុមារីអាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃ។

តាមការបញ្ជាក់របស់ មន្ទីរពេទ្យ ហ្លួងម៉ែ បន្ថែមថា បងប្អូនដែលមានកូនស្រីៗ អាយុចាប់៩ឆ្នាំ អាចនាំគាត់ទៅចាក់វ៉ាកសាំងការពារមហារីកមាត់ស្បួន (HPV)ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ បញ្ជាក់ចំនួនមានកំណត់។ ចំពោះព័ត៌មានលម្អិតអាចទៅកាន់មន្ទីរពេទ្យដោយផ្ទាល់ ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៥ព្រឹក ដល់ ៥ល្ងាច ដោយមានទីតាំងស្ថិតនៅលើ ផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមលេងទូរស័ព្ទ ០១០ ២២៨ ៩៦៥៕

ប្រភព៖ មន្ទីរពេទ្យ ហ្លួងម៉ែ