ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មី ក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីរយៈ ៨ថ្ងៃ

    BY soknita January 20, 2025
    សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មី ក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីរយៈ ៨ថ្ងៃ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់សមាគមន៍ប្រជាជនសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មីក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីរយៈពេល៨ថ្ងៃគឺ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែកម្ភៈ ឆ្នាំ ២០២៥ ។

    សូមជម្រាបថាក្បួនដង្ហែរ «ឈីងហ្គេ» គឺជាក្បួនដង្ហែរធំមួយលំដាប់អន្តរជាតិ ដែលបើកឱកាស ឱ្យបណ្ដាប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍ និងបង្ហាញពីមរតកវប្បធម៌ ផ្សារភ្ជាប់បេ តិកភណ្ឌ វប្បធម៌តំណាងប្រទេសនីមួយៗ ជាពិសេសបង្ហាញពីភាពចម្រុះនៃ ការចូលរួមរបស់ សហគមន៍ក្នុងតំបន់នានាផងដែរ។គួររម្លឹកដែរថា កាលពីឆ្នាំ ២០១៧, ២០១៩ និង២០២៣ សិល្បៈនៃកម្ពុជាធ្លាប់បានបង្ហាញភាព អស្ចារ្យនៃស្នាដៃបុព្វបុរសយើងទៅកាន់ពិភពលោក ដោយបាននាំយកសិល្បៈចម្រុះរបស់កម្ពុជា ប្រកបដោយភាពរស់រវើក និងទទួលបានជោគជ័យគួរជាទីមោទក។

    សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំនេះ កម្ពុជានឹងនាំយកនូវទិដ្ឋភាពសិល្បៈ វប្បធម៌ចម្រុះបែបថ្មីមួយ បន្ថែមទៀត ដើម្បីបង្ហាញពីភាពអស្ចារ្យ និងការវិវត្តន៍នៃសិល្បៈកម្ពុជាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ» ២០២៥។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ០៧-០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។ សូមរង់ចាំតាមដានទស្សនាអំពីសកម្មភាពនៃការហាត់សម និងស ម្ដែងរបស់ក្រុមសិល្បៈករ សិល្បៈការិនីកម្ពុជាយើង ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ សិល្បការិនីរបស់យើងក្នុងការបង្ហាញពីមរតកវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay