ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បញ្ចប់ការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ដែលបើករថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ ក្រោយទារលុយ ២០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះថ្លៃដឹកស-ពទៅផ្ទះ

    BY soknita January 21, 2025
    បញ្ចប់ការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ដែលបើករថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ ក្រោយទារលុយ ២០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះថ្លៃដឹកស-ពទៅផ្ទះ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ដែលបើករថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ ដោយសារបានទារលុយ ២០០ដុល្លារ ថ្លៃដឹកសពជនរងគ្រោះដែលជួបរគ្រោះថ្នាក់ចរាចរណ៍។

    ចំពោះមន្ត្រីជាប់កិច្ចសន្យាចំនួន ២រូប នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ឈប់ពីការងារ ព្រោះបើករថយន្តសង្គ្រោះបន្ទាន់ ហើយទារប្រាក់ចំនួន ២០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះថ្លៃដឹកសពទៅផ្ទះ។ ជាមួយគ្នានេះ មន្ត្រីជាប់កិច្ចសន្យាទាំងពីររូបមានឈ្មោះ លោក វៃ វ៉ាន់ និង លោក យ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ។

    គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសពរបស់មន្ទីរពេទ្យទៅលំនៅដ្ឋាននៃសពក៏មិនគិតថ្លែដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay