សមត្ថកិច្ចស្រុកបវេល ខេត្តបាត់ដំបង ឃាត់ខ្លួនក្មេងទំនើង ១៦នាក់ លើករណីហិ-ង្សាកា-ប់បំផ្លាញ់ម៉ូតូ
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចស្រុកបវេល ឃាត់ក្មេងទំនើងចំនួន ១៦នាក់ លើករណីហិង្សា និងកាប់បំផ្លាញ់ម៉ូតូ នៅក្បែស្ពានអូតាថុក ខេត្តបាត់ដំបង។

តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ១៦នាក់ ដែលបានជិះម៉ូតូចំនួន ០៨គ្រឿង ធ្វើសកម្មភាពកាបម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ២០១០ ឡើងស៊េរីឆ្នាំ ២០២២ ពណ៍ខ្មៅ មានស្លាកលេខប៉ុន្តែមិនបំពាក់ ស្លាកលេខស្វាយរៀង 1E-1597 បណ្តាលឱ្យខ្ទិច បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនអស់។
ដោយហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃ ១៤ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ២១និង១០នាទី នៅចំណុចផ្លូវគ្រួសក្រហម ក្បែស្ពានអូតាថុក ក្រុមទី១១ ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ករណីនេះធ្វើឱ្យខូចខាតដោយចេតនា (កាប់ម៉ូតូ) ទៅលើជនរងគ្រោះឈ្មោះ សុរ៉ាន ណារ៉ាក់ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្ករដោយជនសង្ស័យ្ ០១ក្រុម មិនស្គាល់អត្តសញ្ញាណមានគ្នាប្រហែល ១០ទៅ១៥នាក់ បានជិះម៉ូតូចំនួន ០៨គ្រឿង ធ្វើសកម្មភាពកាប់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ២០១០ ឡើងស៊េរីឆ្នាំ ២០២២ ពណ៍ខ្មៅ មានស្លាកលេខប៉ុន្តែមិនបំពាក់ ស្លាកលេខស្វាយរៀង 1E-1597 បណ្តាលអោយខ្ទិច បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនអស់ ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់របស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលបវេលខ្នាចរមាស នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន ១៦នាក់ មានដូចជា៖
ក្រោយពីសាកសួរក្មេងទំនើង ១២នាក់បានសារភាពថា ពួកខ្លួនពិតជាបានកាប់ម៉ូតូរបស់ជនងរងគ្រោះ ខាងលើពិតប្រាកដមែន។ ឯក្មេងទំនើង ០៤នាក់ទៀតឆ្លើយមិនបានចូលរួមធ្វើសកម្មភាពថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ទេ។ សម្ភារដកហូតបានរួមមាន៖ ដាវចំនួន ០១ដើម, កាំបិតខ្វែវធំ ០១ដើម, កាំបិតខ្វែវតូច០១ដើម, និងម៉ូតូម៉ាកឌ្រីមចំនួន ០៥គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ