ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ដែលប្រើកាយវិការ និងពាក្យសំដីមិនសមរម្យដាក់សមត្ថកិច្ច បានចេញមុខសុំទោសសមត្ថកិច្ចជាសាធារណៈ

    BY soknita January 24, 2025
    បុរសម្នាក់ដែលប្រើកាយវិការ និងពាក្យសំដីមិនសមរម្យដាក់សមត្ថកិច្ច បានចេញមុខសុំទោសសមត្ថកិច្ចជាសាធារណៈ

    តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹង បុរសម្នាក់ធ្លាប់ប្រើកាយវិកា និងពាក្យសំដីមិនសមរម្យមកទៅកាន់សមត្ថកិច្ច ខណៈសមត្ថកិច្ចកំពុងចុះធ្វើអន្តរាគមន៍ ក្រោយទទួលបានការប្តឹង និងរាយការណ៍ថាមានបុរសរូបនេះ បម្រុងប្រើអំពើហិង្សាលើគ្រួសារ ដោយបានសុំទោសជាសាធារណៈ។

    ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថ បុរសខាងលើមានឈ្មោះ ម៉ី រស្មី មានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់កាយវិកា និងពាក្យសំដីមិនសមរម្យមកលើសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះទៅអន្តរាគមន៍ក្រោយទទួលការប្តឹងរាយការណ៍ថាមានបុរសម្នាក់បម្រុងធ្វើហិង្សាលើគ្រួសារ កាលពីយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ដោយបានធ្វើការសុំទោសជាសាធារណៈហើយកិច្ចបានធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay