ករណីអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងនៅសង្កាត់ផ្សាដេប៉ូ បណ្ដាលមកឆ្លងចរន្តអគ្គិសនី
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង១០:៤៥នាទីព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែ បុស្ស ឆ្នាំ រោង ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងបានកើតឡើងនៅចំណុច ផ្សារដេប៉ូ បណ្ដាលមកឆ្លងចរន្តអគ្គិសនី។

បានបន្ថែមទៀតថា មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងបានកើតឡើងនៅចំណុចផ្ទះលេខ១៧អាបេ ផ្លូវ១៦២ ភូមិ៥ សង្កាត់ ផ្សារដេប៉ូ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ តាំង សុភ័ណ ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងបន្លាស់រថយន្ត។ មូលហេតុ បណ្ដាលមកឆ្លងចរន្តអគ្គិសនី។
+ ប្រភេទសំណង់: ថ្មបេតុងទំហំ៨ម៉ែត្រx១៨ម៉ែត្រ។
+ ខូចខាតសម្ភារៈ: ឆេះបន្ទប់ជាន់ទី១ទំហំ៣ម៉ែត្រ×៤ម៉ែត្រខូចខាតសម្ភារះប្រើប្រាស់ប្រចាំថ្ងៃនឹងគ្រឿងបន្លាស់រថយន្តមួយចំនួនហើយពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកដែលរស់នូវក្បែរខាងឡើយ។ ចំពោះករណីអគ្គិភ័យខាងលើ ពុំបង្កឱ្យមានអ្នកបាត់បង់ជីវិត និងអ្នករបួសនោះទេ។
កម្លាំងរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៨គ្រឿង ប្រើប្រាសទឹកអស់ចំនួន ០៦ រថយន្ត ស្មើរនឹង ២៤ម៉ែត្រគូ ពន្លត់ចប់ : នៅវេលាម៉ោង ១១:២០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕






ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ